ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៤ បើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៥ ធ្នូនេះ

2024/12/05 07:55:15 pm        260

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ ដែលមាន​ការដាក់​តាំង​បង្ហាញ​លក់​សម្ភារ​​បរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និង​សេវាកម្មជាច្រើនទៀត បានប្រកាសបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោម​អធិបតី​ភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងមានការចូលរួមពីភ្ញៀវពីកិត្តិយសជាច្រើនរូប នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

លោក​អ្នក​ឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រហូតមកដល់ពេលនេះ គឺជាឆ្នាំទី១៤ហើយ ដែលសមាគម​បាន​រៀបចំ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំរបស់សមាគម ហើយក៏ជាលើកទី១២ នៃការរៀបចំកម្ម​វិធីតាំង​ពិព័រណ៍​ឧស្សាហកម្ម សំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេ​នៅ​ប្រទេស​កម្ពុជា​។

លោកអ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា គោលបំណងចម្បងនៃការរៀបចំកម្មវិធីតាំងពិព័រណ៍នេះ គឺ​ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជា​អ្នក​នាំ​ចូល​សម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ អាចចូលរួមដាក់​តាំង​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ជា​រៀង​រាល់ឆ្នាំ និងអាចធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជា​ពិសេសបង្កើតជាវេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ ថែម​ទាំង​អាចជម្រុញឲ្យមានការ សហការគ្នាជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និង​លក្ខ​ខណ្ឌ​ទូទាត់​ពិសេសៗ ពីដៃគូរ អាជីវកម្ម។

នៅក្នុងពិធីបើក​សម្ពោធពិព័រណ៍នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមាន​ប្រសាសន៍​ថា ផ្តើមចេញពីពិព័រណ៍នេះ ត្រូវរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្ម​គ្រឿង​បង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បី​ឧត្តម​ប្រយោជ​ន៍ប្រជាជន និងប្រទេសជាតិកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងបន្ត ការជួបើជុំគ្នានាពេលនេះ គឺជាឱកាសដ៏ល្អប្រសើរ ដើម្បី​ជជែកពិភាក្សារកវិធីសាស្ត្រ ធ្វើយ៉ាងណា​ឱ្យ​ការងារ​ដែល​អ្នក​ទាំង​អស់​គ្នា​កំពុង​ធ្វើ​ទទួល​បាន​ប្រ​សិទ្ធ​​ភាពខ្ពស់ ធ្វើឱ្យឧស្សាហកម្មសំណង់ និងអចលនទ្រព្យកាន់ល្អប្រសើរឡើងបន្ថែមទៀត ជា​ពិសេស​ការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។ ដោយឡែក វិស័យធនាគារ សូម​ផ្តល់អត្រាការប្រាក់ក្នុងតម្លៃទាប ដើម្បីឲ្យប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​លំនៅដ្ឋាន​ដើម្បី​រស់នៅ​ស​មរម្យ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់គោលការណ៍លើកទឹកចិត្តពន្ធដារ ក្នុង​វិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកក្នុងការចំណាយបង់ពន្ធ ដល់​អ្នក​អភិវ​ឌ្ឍ​អចលន​ទ្រព្យ ​និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ។

ពិព័រណ៍​ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ លើកទី១២នេះ មាន​ក្រុម​ហ៊ុន​ចូល​រួម​ចំនួន​ ១១២ក្រុមហ៊ុន ស្មើនឹង ២៣៧ស្តង់ និងមានសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿង​ចក្រ​សំណង់​ផលិត​នៅ​ក្នុង​ស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើនសរុបប្រមាណជាង ៥០០ប្រភេទ រួម​ទាំង​សេវា​កម្មផ្សេងៗជាង៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណង់ មកដាក់តាំង​បង្ហាញ​ក្នុង​កម្ម​វិធី​ពិព័រណ៍​នា​ពេលនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm