អ្នកតាំងលំនៅអ៊ីស្រាអែល វាយប្រហារក្រុងប៉ាឡេស្ទីនចំនួនពីរ ហើយយោធារបស់ពួកគេស្ថិតនៅ West Bank

2024/12/05 08:14:15 pm        137

យោធាអ៊ីស្រាអែល បាននិយាយថា អ្នកតាំងលំនៅអ៊ីស្រាអែល បានវាយប្រហារនៅទីក្រុងក្នុងដែនដីប៉ាឡេស្ទីនចំនួនពីរ កាលពីថ្ងៃពុធ ទី៤ ខែធ្នូ ដោយបានដុតបំផ្លាញទ្រព្យសម្បត្តិ និងគប់ដុំថ្ម បន្ទាប់ពីនគរបាល បានព្យាយាមរុះរើកន្លែងតាំងលំនៅខុសច្បាប់មួយកន្លែង នៅតំបន់កាន់កាប់ West Bank ។

នគរបាល និងអង្គភាពសេវាចារកម្មក្នុងស្រុក Shin Bet បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៨ នាក់ ពីបទវាយទៅលើកងកម្លាំងសន្តិសុខ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។

មន្ត្រីប៉ាឡេស្ទីន និយាយថា អ្នកតាំងលំនៅ បានដុតផ្ទះមួយខ្នង និងរថយន្តពីរគ្រឿង នៅក្នុងក្រុង Hawara ជាទីប្រជុំជនមួយនៅជិតទីក្រុង Nablus ដែលត្រូវបានកំណត់គោលដៅកាលពីពេលមុន ដោយអ្នកតាំងលំនៅនិយមជ្រុលដែលចង់ឱ្យអ៊ីស្រាអែល អះអាងដែនអធិបតេយ្យភាពលើទឹកដីតំបន់ West Bank ទាំងអស់។

យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមអ្នកតាំងលំនៅមួយក្រុម បានប្រឈមមុខជាមួយកងកម្លាំងរបស់ខ្លួន និងនគរបាល។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែល ជាង៧០០.០០០នាក់ បច្ចុប្បន្ននេះ រស់នៅស្ថិតក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីន៣ លាននាក់នៅតំបន់ West Bank និងទីក្រុង East Jerusalem ជាដែនដីដែលអ៊ីស្រាអែល ដណ្តើបានក្នុងឆ្នាំ១៩៦៧។

ប្រទេសភាគច្រើន បានចាត់ទុកការតាំងលំនៅ ដែលបានសាងសង់នៅលើដែនដីនេះ ថាខុសច្បាប់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm