Honda ប្រាប់​កីឡាករ​កូន​ក្រុម​ឲ្យ​ស្រេក​ឃ្លាន​ភាព​រីកចម្រើន ៣​ចំណុច​ត្រៀម​ស៊ី​ហ្គេម​-២០២៣

2021/10/27 05:21:01 pm        91

បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​ប្រាប់​កីឡាករ​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាត្រូវមាន​ភាព​ស្រេក​ឃ្លាន​ចង់​រីកចម្រើន ៣​ចំណុចដើម្បី​ពង្រឹង​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ការលើកឡើង​នេះបន្ទាប់ពី​ក្រុម​ជម្រើសជាតិ U23 កម្ពុជាបានបញ្ចប់​បេសកកម្ម​ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ខណៈ​ប្រកួត​ចុងក្រោយចាញ់​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន ៤-០ កាលពី​ម្សិលមិញ។​

លោក Honda បាន​ប្រាប់​កូនក្រុម​របស់ខ្លួន​ថា វា​មិនមែនជា​ការប្រកួត​ដ៏​អាក្រក់​នោះទេ ដ្បិត​កីឡាករ​កម្ពុជាបានបង្ហាញ​ទៅ​ពួកគេ​ពី​ការលេង​ល្អ​ខ្លះ​ដែរ។ ប៉ុន្ដែ​ពួកយើង​ត្រូវ​កែតម្រូវ​ការលេង​របស់​យើង​ជាច្រើន​ទៀត ព្រោះ​យើង​ត្រូវ​លេង​ជាមួយ​ក្រុម​ដែលមាន​កម្រិត​ស្មើ​ជប៉ុន​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ យើង​មាន​ពេល​តែមួយ​ឆ្នាំ​ជាង​ទៀត​ទេ។ ដូច្នេះ​យើង​មិនមាន​ពេល​ច្រើន​ទេ។​ ​អតីត​សមាជិក​ក្រុម​ស៊ាំ​ម៉ូ​រ៉ៃ​ជប៉ុន​ដដែលបាន​សង្កត់ធ្ងន់ថា ទាំង​ផ្នែក​កលល្បិច (Tactics) ផ្នែក​បច្ចេកទេស និង​ផ្នែក​កាយសម្បទា កីឡាករ​ទាំងអស់ត្រូវមាន​ភាព​ស្រេកឃ្លាន​ចង់​រីកចម្រើន​នូវ​សមត្ថភាពនៃ​ផ្នែក​ទាំង ៣ នេះ​ជា​រៀងរាល់ថ្ងៃ។

​គួរ​ដឹងថា ក្រុម U23 កម្ពុជាធ្វើបាន​យ៉ាង​ល្អក្នុងការ​ប្រកួត​ជាមួយ​ក្រុម U23 ហុងកុងដោយបាន​យកឈ្នះ ៤-២ ក្នុងជំនួប​បើកឆាក​ពូ​ល K មុន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​ជប៉ុន ៤-០ កាលពី​ម្សិលមិញ។ ការណ៍​នេះនាំ​ឲ្យ​កម្ពុជា​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ប្រកួត​បញ្ច​ប់ពូ​លរវាង​ជប៉ុន និង​ហុងកុង ក៏ដូចជា​លទ្ធផល​ពូ​ល​ផ្សេងៗ​ទៀតដើម្បី​ដឹង​ពី​ជោគវាសនា​របស់ខ្លួន បាន​ឡើងទៅ​វគ្គបន្តនៃ​ពានរង្វាន់ AFC U23 Asian Cup 2022 ឬក៏​អត់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        311
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        386

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm