អភិបាលខេត្ត និងព្រះរាជអាជ្ញា សហការចុះដោះស្រាយបញ្ចប់វិវាទដីធ្លីប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ បាន១ករណីទៀតតាមយុទ្ធសាស្ត្រឈ្នះឈ្នះ

2024/12/05 09:39:11 pm        106

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត និងក្រុមការងារតាមមន្ទីរជំនាញបានអញ្ជើញចុះដោះស្រាយបញ្ជប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម បាន១ករណីទៀតតាមយុទ្ធសាស្ត្រឈ្នះឈ្នះ និងទទួលបានជោគជ័យជាទីគាប់ចិត្ត។ ការដោះស្រាយបញ្ចប់វិវាទនេះ បានធ្វើឡើងនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

 ប្រជាពលរដ្ឋជាភាគីទំនាស់បានអោយដឹងថា៖ ពួកគាត់មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងមានវិវាទដីធ្លីនឹងគ្នាជាច្រើនឆ្នាំមកហើយ ។ នៅថ្ងៃនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនិងក្រុមការងារមន្ទីរជំនាញ បានចុះមកដោះស្រាយវិវាទដីធ្លីពួកគាត់នៅសាលាឃុំតាជេសតែម្តង និងបានពន្យល់ណែនាំពួកគាត់ជាភាគីទំនាស់ទាំងសងខាងអោយឈប់ទាស់ទែងគ្នាតទៅទៀត ។ ឯកឧត្តមទាំង២នាក់ និងក្រុមការងារមន្ទីរជំនាញ បានយកយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មកដោះស្រាយ ធ្វើអោយភាគីទាំងសងខាងពេញចិត្ត និងទទួលយកដោយបានផ្តិតមេដៃបញ្ចប់វិវាទតែម្តង។

ក្នុងឱកាសចុះដោះបញ្ចប់វិវាទដីធ្លីប្រជាពលរដ្ឋនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបញ្ជាក់ថា៖ ចាប់តាំងពីឯកឧត្តមឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំងមកដល់ថ្ងៃនេះ គឺមានសំណុំរឿងប្រមាណជាង១៦០០សំណុំរឿង ហើយឯកឧត្តម និងក្រុមការងារបានដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗទៀតបានប្រមាណជាង១៥០០សំណុំរឿង និងនៅសល់ជាង១០០សំណុំរឿងទៀតកំពុងអោយក្រុមការងារខេត្តស្រុកឃុំ និងមន្ទីរជំនាញចុះដោះស្រាយជាបន្តបន្ទាប់ ហើយសង្ឃឹមថាបងប្អូននឹងស្ម័គចិត្តចូលរួមដោះស្រាយបញ្ចប់សំណុំរឿងទាំងអស់នោះនៅក្រៅប្រព័ន្ធតុលាការទាំងអស់គ្នា។

ការចុះដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការក្នុងពេលនេះ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm