ប្រធាន​អាស៊ាន​និយាយ​ថា មី​យ៉ាន់​ម៉ា​គួរ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ

2021/10/27 05:49:42 pm        195

​អាស៊ាន៖ ប្រទេស​ប្រ៊ុយណេប្រធាន​ប្លុក​អាស៊ានបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហភាព​មី​យ៉ាន់​ម៉ាគួរតែ​ត្រូវបាន​គេ​ផ្តល់ឱកាស​ឲ្យ​វិល​ត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ ​ក្នុង​ជំហាន​ជាមួយនឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ​នៃ​រដ្ឋ​នីមួយៗ​របស់​អាស៊ាន​។ ​មេដឹកនាំ​អាស៊ាន​បានចាប់ផ្តើម​កិច្ចប្រជុំ​ថ្នាក់​តំបន់​មួយ​កាលពី​ថ្ងៃ​អង្គារ ​ដោយ​ពុំមាន​អ្នកតំណាង​មកពី​សហភាព​មី​យ៉ាន់​ម៉ា​ចូលរួម​ទេ បន្ទាប់ពី​ការមិន​ដាក់បញ្ចូល​គោលការណ៍​រួម​ដ៏​សំខាន់​របស់ខ្លួន​ ដោយសារតែ​ការមិន​អើពើ​នឹង​ផែនទី​សន្តិភាព​ដែល​បាន​ព្រមព្រៀង​កាលពី​ ៦​ខែ​មុន​។​

​មហាក្សត្រ​ស៊ូ​លត​ង់របស់​ប្រ៊ុយណេ Hassanal Bolkiah បញ្ជាក់​ជាថ្មី​ថា ​សហភាពមី​យ៉ាន់​ម៉ាគឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​អាស៊ាន ហើយ​ទាក់ទង​នឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង វា​ជា​រឿង​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ដល់​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​វិល​ទៅរក ប្រក្រតីភាព​ឡើងវិញ​។ ​ការបដិសេធ​របស់​អា​ស៊ាន​ក្នុងការ​អនុញ្ញាត​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ Min Aung Hlaing តំណាងមី​យ៉ាន់​ម៉ា​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺជា​ការស្តីបន្ទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​មេដឹកនាំ​យោធា​របស់​ប្រទេស​នេះ ចាប់តាំងពី​ពួកគេ​បាន​បណ្តេញ​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi កាលពី​ខែកុម្ភៈ​។​

​ការដណ្ដើម​អំណាច​ដោយ​យោធា​របស់​មី​យ៉ាន់​ម៉ា​បាន​បង្កឱ្យមាន​ការតវ៉ា​ទូទាំងប្រទេស និង​ការបង្ក្រាប​ដោយ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ​។ កងកម្លាំង​សន្តិសុខ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ បានសម្លាប់​ជន​ស៊ីវិល​ជិត ១,២០០​នាក់ ទោះបីជា​រដ្ឋាភិបាល​យោធា​មួយ​នេះ​បាន​អះ​អាង​ថា ​ចំនួន​អ្នកស្លាប់​ទាប​ជាង​នេះ​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm