វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី»

2024/12/05 10:40:35 pm        115

ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី អង្គការ UNESCO និងស្ថានទូតស៊ុយអែត បើកវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោក សាដាម អ៊ូម៉ា អាឡាម (Sardar Umar Alam) ប្រធានប្រចាំប្រទេស អង្គការ UNESCO បានមានប្រសាសន៍ថា ទិន្នន័យសកលបានបង្ហាញថា មានស្ត្រីប្រមាណ ៧៣៦លាននាក់ ពោលគឺក្នុងចំណោម៣នាក់ មានស្ត្រីជិត១នាក់ បានជួបប្រទះអំពើហិង្សា ក្នុងជីវិតរបស់ពួកគេ។ ដោយឡែកនៅកម្ពុជា របាយការណ៍របស់អង្គការយូណេស្កូ មួយស្តីពីវត្តមានរបស់ស្ត្រីនៅក្នុងសារព័ត៌មាន បានរកឃើញថាសារព័ត៌មាន តែត្រឹម១៧ភាគរយប៉ុណ្ណោះដែលនិយាយពីប្រធានបទ សមភាពយេនឌ័រ និងតែ ១ភាគរយប៉ុណ្ណោះដែលនិយាយអំពើហិង្សា ពាក់ព័ន្ធនឹងយេនឌ័រ។ ដូច្នេះអង្គការ UNESCO ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា និងតាមរយៈវេទិកានេះ ត្រូវររៀបចំផែនទីបង្ហាញផ្លូវ ដើម្បីទប់ស្កាត់អំពើហឹង្សាលើស្រី្ត និងរួមគ្នាបំពងសម្លេងទទួលបានយុតិ្តធម៌។

ទន្ទឹមគ្នានោះដែរលោកស្រី ស៊ូសាណា អ៊ែមប៊ឺក (Susanna Elmberger) ទទួលបន្ទុកសិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃស្ថានទូតស៊ុយអែត បានលើកឡើងដែរថា ទិន្នន័យសកល មានស្ត្រីរៀងរាល់១០នាទីម្តង ត្រូវបានគេសម្លាប់ដោយដៃគូរបស់ខ្លួន ឬមនុស្សគេស្គាល់រៀងរាល់ ១០នាទី គឺតែងតែមានហេតុការណ៍នេះកើតឡើង។ ដោយឡែកជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្ត្រី និងក្មេងស្រី ត្រូវបានគេបៀតបៀនតាមប្រព័ន្ធអនឡាញ។ ក្នុងនាមប្រទេស ស៊ុយអែត លោកស្រី បន្តគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ភាពវិជ្ជមានរបស់ស្រី្ត តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរលើស្រី្តនៅកម្ពុជាផងដែរ។

នាឱកាសនោះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រី្តក្រសួងព័ត៌មាន បានសង្ឃឹមយ៉ាងមុតមាំថា វេទិកាថ្ងៃនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មាន យល់កាន់តែច្បាស់អំពីតួនាទីរបស់ខ្លួន នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នស្ថានភាពសមភាពយេនឌ័រ នៅកម្ពុជា មានភាពប្រសើរជាងមុន ទាំងក្នុងវិស័យអប់រំ និងវិស័យការងារ ការផ្លាស់ប្តូរផ្នត់គំនិតពីស្រី្តបង្វិលជើងចង្រ្កានមិនជុំ ទៅជាស្រី្តដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានគិតគូរ និងខិតខំយកចិត្តទុកដាក់ លើការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី តាមរយៈការដាក់ចេញនូវគោលនយោបាយបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើន។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី បានបញ្ជាក់ថា ក្រោមឆ័ត្រនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ ក្រសួងកិច្ចការនារី បានដាក់ចេញនូវ ផែនការយុទ្ធសាស្រ្ត «នារីរតនៈទី៦» ឆ្នាំ ២០២៤-២០២៨ ដោយផ្តោតលើការ បញ្ជ្រាបយេនឌ័រ តាមរយៈការធ្វើបរិវត្តកម្មយេនឌ័រ និងកម្មវិធីអាទិភាព ចំនួន៦ រួមមាន៖

១. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី

២. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ

៣. ការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី

៤. កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី

៥. ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច, និង

៦. ស្រ្តី និងការប្រែប្រួលអាកាសធាតុ។

ដើម្បីធ្វើបរិវត្តកម្មយេនឌ័រ (Gender Transformative) និងដើម្បីឈានទៅសម្រេចយុទ្ធសាស្រ្ត ទាំង៦ខាងលើនេះ ការងារព័ត៌មាន ជាមួយអ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយ (Media Content) អ្នកមានឥទ្ធិពល និងប្រជាប្រិយនៅក្នុងបណ្តាញសង្គម (Influencers) និងប្រព័ន្ធផ្សព្វផ្សាយ ជាអាភិក្រមយុទ្ធសាស្ត្រ ដែលលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យអ្នកទាំងនោះក្លាយទៅជាអ្នកតស៊ូមតិ សម្រាប់បុព្វហេតុនៃការការពារសិទ្ធិស្ត្រីនិងក្មេងស្រី ដើម្បីផ្លាស់ប្តូរទស្សនៈ និងផ្នត់គំនិតរបស់សង្គម និងកាត់បន្ថយអំពើរើសអើងចំពោះស្ត្រី និងក្មេងស្រី។ បច្ចុប្បន្នសាធារណៈជនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាន និងមានព័ត៌មាន ទិន្ន័យគ្រប់គ្រាន់ ទាក់ទងនឹងយេនឌ័រ រួមបញ្ចូលទាំងផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រ ក្នុងសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះដើម្បីសម្រេចបានកិច្ចការនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ពិភាក្សា និងបង្កើតដំណោះស្រាយរួមគ្នា និងអនុវត្តគោលនយោបាយ និងសកម្មភាពឆ្លើយតបនឹងយេនឌ័រ តាមរយៈគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់នៅឯកាដោយរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេសនៅក្នុងគោលដៅទី៥ ស្តីពីសមភាព យេនឌ័រ និងគោលដៅទី១៦ ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ៕

អត្ថបទ រដ្ឋា

 

 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm