បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជា មានសមាជិកកើនឡើងដល់ចំនួន ៧៨ក្រុមហ៊ុន បានរួម​ចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល

2024/12/05 03:46:08 pm        365

គិតចាប់តាំងពីការបង្កើតសមាគមអ្នកសាងសង់កម្ពុជាក្នុងឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ននេះ សមាគម​មានក្រុមហ៊ុនចុះបញ្ជីចូលជាសមាជិកចំនួន ៧៨ក្រុមហ៊ុន ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង និងអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឧកញ៉ា ឆារស៍ វ៉ាន់ សមាជិកគណ:កម្មការប្រតិបត្តិ និងជា​ប្រធាន​ស្តីទី​នៃ​សមាគម​អ្នក​សាង​សង់​កម្ពុជា​ ក្នុងពិធីសន្និបាតបូកសរុបការងារលើកទី១៤ និងពិធីសម្ពោធ​បើក​ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ លោកបានមានប្រសាសន៍ថា សមាជិកទាំង ៧៨ក្រុមហ៊ុននេះមានដូចជា៖ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និងក្រុមហ៊ុនសាងសង់គ្រប់ប្រភេទ , ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ បរិក្ខារ ឧបករណ៍ និង​គ្រឿងចក្រសំណង់គ្រប់ប្រភេទ , ក្រុមហ៊ុនលក់ ឬតម្លើងប្រព័ន្ធអគ្គិសនី និងប្រព័ន្ធមេកានិក , ក្រុមហ៊ុនដឹកជញ្ជូន , ក្រុមហ៊ុនធ្វើសសរគ្រឹះ រោងចក្រផលិតបេតុង និងក្រុមហ៊ុនអចលនទ្រព្យ និង​ក្រុម​ហ៊ុនដែលពាក់ព័ន្ធនឹងវិស័យសំណង់ជាច្រើនទៀត។ល។

ឧកញ៉ា បានរាយការណ៍បន្តថា ចំពោះកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សមាគម​អ្នក​សាង​សង់​កម្ពុជា បានកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជាជាដើម , បានធ្វើ​កិច្ច​សហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ ជាមួយសមាជិកសហព័ន្ធអ្នកសាងសង់អាស៊ាន សហព័ន្ធ​អន្តរជាតិ នៃ​សមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច។ ក្រោពីនេះ សមាគមក៏​បាន​ចូល​ជា​សមាជិកនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន និងគណៈកម្មាធិការ សហប្រតិបត្តិការ​ឧស្សាហកម្ម​សំណង់​ចិនអាស៊ាន-ផងដែរ។

ឧកញ៉ាប្រធានស្តីទីនៃសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងជាសំណូមពរចំនួន២ ជូន​ចំពោះ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថា ស្នើបន្តជួយរក​ដំណោះ​ស្រាយ​លើ​បញ្ហា​សំណង់ដែលជាប់គាំង និងជួយបន្តការគាំទ្រ និងចេញជាប្រកាស ឬសេចក្តី​ណែនាំ​ដល់​ក្រុម​ហ៊ុន​សាងសង់ និងសិក្សាគម្រោងប្លង់ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ឱ្យមកធ្វើការចុះបញ្ជីនៅសមាគម ដើម្បីឱ្យសមាគម​មាន​សមាជិក​បន្ថែម​ធ្វើ​ជា​ដៃ​គូ ក្នុងការប្រជុំពិភាក្សា និងចូលរួមផ្តល់មតិយោបល់ ទាំងទិដ្ឋភាពច្បាប់ និងបច្ចេក​ទេស​សំណង់​។

ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍នាឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា “ថ្ងៃក្រោយ ទាំងសមាគម និង​ក្រសួង គួរពឹងផ្អែកលើសាកលវិទ្យាល័យទៅ ដើម្បីឲ្យដឹងថា មួយឆ្នាំតម្រូវការផ្ទះប៉ុន្មាន ប្រភេទ​អី ហើយសម្រាប់ប្រជាជនប្រភេទម៉េច តើយើងបែងចែកបានទេ ប្រភេទការងារ​ដែល​ប្រជាជន​មាន និងអត្រានៃប្រាក់ខែដែលគាត់មាន?”។

ក្នុងនាឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៅកាន់សមាគមធនាគារ សមាគម​មីក្រូហិរញ្ញវត្ថុ ក៏អាចធ្វើការជាមួយគ្នា ដើម្បីកំណត់រួមគ្នាថា តើគួរសាង​សង់​លំនៅ​ឋាន​ចំនួន​ប៉ុន្មាន ហើយតើគួរផ្តល់កម្ចីប្រាក់ទំហំប៉ុន្មាន និងគិតអត្រាការប្រាក់ប៉ុន្មាន ខណៈ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយមួយ គ្រប់ជនកម្ពុជាទាំងអស់ គួរ​មានផ្ទះសមរម្យដើម្បីរស់នៅ។

រហូត​មកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីធ្លីចំនួន ៣,២​លានក្បាលដី ខណៈសល់ ១លានក្បាលដីទៀតតែប៉ុណ្ណោះ នឹងត្រូ​វបិទ​បញ្ចប់​នៅ​ពេល​ខាង​មុខ​។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាចំនួនប្រមាណ ១០០លានដុល្លារ លើ​ការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លី និងចង់បញ្ចប់ត្រឹមឆ្នាំ២០២៩ ដែល​ចំខួប៤០ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជន លើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបាន​ផ្តួច​ផ្ដើម​ឡើងដោ​យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
2026/06/02 06:47:27 pm        1
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
2026/06/02 06:30:48 pm        1
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
2026/06/02 06:12:57 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ

2026/06/02 08:59:39 pm
​ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
2026/06/02 08:59:14 pm
​កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
2026/06/02 08:37:13 pm
​របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
2026/06/02 08:20:55 pm
​WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
2026/06/02 08:13:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 01:27:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am