អភិបាលតំបន់ Darfur នៃប្រទេសស៊ូដង់ កាលពីថ្ងៃពុធ បានប្រកាសថា ជនស៊ីវិល ២០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារមួយដោយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) លើតំបន់មួយ ក្នុងរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។
អភិបាលខេត្ត Minni Arko Minnawi បាននិយាយនៅក្នុងការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា៖«កងកម្លាំង RSF បានធ្វើការសម្លាប់រង្គាល នៅក្នុងតំបន់ Abu Zeriga ភាគខាងត្បូងនៃទីក្រុង El Fasher ដោយបានសម្លាប់ជនស៊ីវិល ២០នាក់ និង ២០នាក់ផ្សេងទៀត រងរបួស»។
លោក Minnawi បាននិយាយថា ការវាយប្រហារនោះ បានកើតឡើង កាលពីថ្ងៃអង្គារ។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌ បញ្ជូនក្រុមស៊ើបអង្កេតអន្តរជាតិ ដើម្បីចងក្រងឯកសារឧក្រិដ្ឋកម្ម និងធ្វើការ ដើម្បីនាំជនល្មើសមកកាត់ទោស។
លោកបានជំរុញបន្ថែមទៀតដល់អង្គការជំនួយឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់ ចំពេលមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ក្នុងតំបន់នេះ។
ក្នុងពេលជាមួយគ្នានោះ អង្គការក្រៅរដ្ឋាភិបាលបណ្តាញវេជ្ជបណ្ឌិតស៊ូដង់ បាននិយាយថា ការវាយប្រហារនេះបានបណ្តាលឲ្យជនស៊ីវិល ២១នាក់សម្លាប់ និង ១៣នាក់ផ្សេងទៀត រងរបួស។