ទីប្រឹក្សាពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការផ្លាស់ទីលំនៅដោយជម្លោះ លោក Robert Piper បាននិយាយថា មនុស្សជិត ៧៦លាននាក់ នៅជុំវិញពិភពលោកបច្ចុប្បន្ន ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងប្រទេសរបស់ពួកគេ។
ចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បង្ហាញពីវិបត្តិដែលកំពុងកើនឡើងនៃប្រជាជនដែលត្រូវបានជម្លៀសនៅក្នុងប្រទេស ដែលមិនដូចជនភៀសខ្លួនទេ មិនបានឆ្លងកាត់ព្រំដែនអន្តរជាតិ ហើយជារឿយៗ នៅតែមិនត្រូវបានយកចិត្តទុកដាក់ពីពិភពលោក។
ថ្លែងនៅក្នុងទីក្រុងញូវយ៉កក្នុងសន្និសីទមួយដែលបង្ហាញពីការបញ្ចប់អាណត្តិរបស់ខ្លួន លោក Piper បានលើកឡើងពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ក្នុងការដោះស្រាយស្ថានភាពនៃជនភៀសខ្លួន ជាពិសេសអ្នកដែលផ្លាស់ទីលំនៅដោយជម្លោះ គ្រោះមហន្តរាយ និងអំពើហិង្សាព្រហ្មទណ្ឌ។
លោកបាននិយាយថា៖«មនុស្សចិតសិបប្រាំមួយលាននាក់ បានបាត់បង់ផ្ទះសម្បែង ជីវភាព និងសហគមន៍។ ពួកគេបង្កើតបានភាគច្រើនលើសលប់នៃជនភៀសខ្លួនចំនួន ១២០លាននាក់ នៅក្នុងពិភពលោក»។
«ទោះបីជាយ៉ាងណាក៏ដោយ ពួកគេភាគច្រើន នៅតែត្រូវបានគេមើលឃើញ ដោយគ្មានភ្នាក់ងារសកល ឬសន្ធិសញ្ញាសកល ឬកិច្ចព្រមព្រៀងសម្រាប់ជនភៀសខ្លួន គ្មានទិវាអន្តរជាតិដែលបាននិយាយអំពីពួកគេ ទេ ហើយចំនួនរបស់ពួកគេ បានកើនឡើងទ្វេដង ក្នុងរយៈពេលត្រឹមតែ ១០ឆ្នាំ ចុងក្រោយនេះ»។