នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលទើបសម្រេចបាន ជាង៦០ដង។
លោក Mikati ត្រូវបានដកស្រង់សម្តីដោយសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«យើងបានឃើញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ការពង្រឹងយ៉ាងច្បាស់លាស់នៃបទឈប់បាញ់ ហើយយើងសង្ឃឹមថា វានឹងក្លាយជាស្ថិរភាពអចិន្ត្រៃយ៍ ទោះបីជាយើងភ័យខ្លាច និងព្រមានពីការរំលោភបំពាន ដែលនឹងនាំយើងត្រឡប់ទៅបរិយាកាសនៃក្តីបារម្ភយ៉ាងខ្លាំងក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា លោក Mikati បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«លោក បានកត់សម្គាល់ពីការទំនាក់ទំនងរបស់ខ្លួននូវឆន្ទៈដ៏ពិតប្រាកដរបស់បណ្តាប្រទេស ដែលបានចូលរួមក្នុងការឈានដល់បទឈប់បាញ់ ដើម្បីដោះស្រាយបញ្ហានេះ»។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា លោក Mikati ក៏បានអំពាវនាវដល់ជនបរទេសលីបង់ ឲ្យចូលរួមចំណែកក្នុងការកសាងប្រទេសរបស់ពួកគេឡើងវិញ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។
កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពីជម្លោះដ៏សាហាវរវាងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា និងអ៊ីស្រាអែលដែលបានចាប់ផ្តើម នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៣។ ការប្រឈមមុខដាក់គ្នា ត្រូវបានចាត់ទុកថា ជាការបង្ហូរឈាមបំផុត ចាប់តាំងពីសង្គ្រាមចុងក្រោយរវាងប្រទេសលីបង់ និង អ៊ីស្រាអែល ឆ្នាំ ២០០៦។