អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) លោក Imangali Tasmagambetov បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ នៅជិតព្រំដែនរុស្ស៊ី និងបេឡារុស រួមជាមួយនឹងស្ថានភាព នៅក្នុងតំបន់អឺរ៉ុបខាងកើត មិនបានច្រានចោលនូវផលវិបាកណាមួយ ដែលអាចកើតឡើងនោះទេ។
លោក បានលើកឡើងថា៖«ដោយពុំមានការសង្ស័យអ្វីនោះ អង្គការរបស់យើងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព នៅក្នុងតំបន់អឺរ៉ុបខាងកើតនៃតំបន់ទទួលខុសត្រូវរបស់ CSTO ហើយយើងឃើញហេដ្ឋារចនាសម្ព័ន្ធវាយលុករបស់អង្គការណាតូ ដែលនៅជិងព្រំដែនខាងលិចនៃប្រទេសបេឡារុស និងរុស្ស៊ី។ ការកើនឡើងនៃសកម្មភាពយោធា និងភាពចលាចលភូមិសាស្ត្រនយោបាយ ដែលយើងឃើញ អាចនាំឲ្យមានផលវិបាកកើតឡើង»។
ទន្ទឹមនឹងនេះ លោកប្រធាន CSTO បានចង្អុលបង្ហាញថា ការប៉ុនប៉ងរបស់អង្គការណាតូ ក្នុងការឈ្លានពានរុស្ស៊ី និងបេឡារុស នឹងក្លាយជាភាពឆោតល្ងង់។ «យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា រុស្ស៊ីបានធ្វើបច្ចុប្បន្នភាពគោលការណ៍ក្លេអ៊ែររបស់ខ្លួន ធ្វើវិសោធនកម្មយ៉ាងសំខាន់ ក៏ដូចជាការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេង Oreshnikថ្មីបំផុតរបស់ខ្លួន ក្នុងលក្ខខណ្ឌប្រយុទ្ធ។ រហូតមកដល់ពេលនេះ សព្វាវុធនេះ មិនទាន់មានអាវុធណាមានកម្រិតស្មើឡើយ នៅក្នុងលើពិភពលោក ជាអ្វីដែលគូប្រជែងសំខាន់ៗ មិនអាចមើលរំលងបាន។ ដោយនិយាយតាមសម្មតិកម្ម លោក Tasmagambetov បានសង្កត់ធ្ងន់ថា នោះហើយជាមូលហេតុដែលការធ្វើអន្តរាគមន៍របស់អង្គការណាតូ នៅព្រំដែនភាគខាងលិចនៃប្រទេសបេឡារុស និងរុស្ស៊ី នឹងក្លាយជាភាពឆោតល្ងង់បំផុត។