គុយបាហៅផែនការរបស់លោក Trump ដើម្បីនិរទេសជនអន្តោប្រវេសន៍ដ៏ច្រើន មិនប្រាកដនិយម

2024/12/05 11:00:22 pm        36


អនុរដ្ឋមន្ត្រីការបរទេសគុយបា កាលពីថ្ងៃពុធ (ទី៤ ខែធ្នូ) បាននិយាយថា សំណើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដើម្បីឲ្យមានការនិរទេសដ៏ធំ ចំពោះជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់ នៅសហរដ្ឋអាមេរិក ក្នុងនោះអាចរាប់បញ្ចូលទាំងជនជាតិគុយបាផងដែរនោះ គឺមិនប្រាកដនិយម និងអយុត្តិធម៌។

គួររំលឹកថា លោក Trump បានសន្យាថា នឹងមានការបង្រ្កាបជនអន្តោប្រវេសន៍ដ៏ធំ ដែលមានគោលបំណងនិរទេសជនអន្តោប្រវេសន៍ ក្នុងចំនួនដ៏ច្រើនបំផុតជាប្រវត្តិសាស្ត្រ ពោលគឺជាប្រតិបត្តិការដែលមិត្តរួមតំណែងរបស់លោក គឺលោក JD Vance បានប៉ាន់ប្រមាណថា អាចនាំមនុស្ស ១លាននាក់ក្នុងមួយឆ្នាំចេញពីប្រទេស។

ការអត្ថាធិប្បាយកាលពីថ្ងៃពុធ ដោយលោក Carlos Fernandez de Cossio បានកើតឡើងបន្ទាប់ពីមាននូវការពិភាក្សាជាប្រចាំអំពីជនអន្តោប្រវេសន៍ នៅទីក្រុង Havana ជាមួយសមភាគីនៃរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។

លោកបានប្រាប់អ្នកសារព័ត៌មានថា រាល់សំណើនិរទេសបែបនេះ ត្រូវតែពិនិត្យនៅក្នុងរង្វង់ព្រំដែននៃកិច្ចព្រមព្រៀងអន្តោប្រវេសន៍ដែលមានស្រាប់ រវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា។ លោក de Cossio បាននិយាយថា៖ «នៅក្នុងបរិបទនោះ វាមិនមានភាពប្រាកដនិយមនោះទេ ក្នុងការគិតថា អាចនឹងមានការនិរទេសដ៏ធំពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសគុយបានោះ»។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់ ប្រទេសគុយបាបានទទួលយកការនិរទេសមួយចំនួនតូចពីសហរដ្ឋអាមេរិកតាមផ្លូវអាកាស និងតាមផ្លូវសមុទ្រ អំឡុងរដ្ឋបាលរបស់លោក Biden៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm