ខ្សែរថភ្លើង និងរថភ្លើងក្រោមដីមួយចំនួន បានជួបប្រទះការពន្យារពេល និងការលុបចោល នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមកម្មករនៃប្រតិបត្តិករផ្លូវដែកជាតិ បានធ្វើកូដកម្មទូទៅដោយមិនកំណត់ពេលវេលា។
រថភ្លើងក្រោមដីខែ្សទី១ ទី៣ និង ៤ នៅក្នុងតំបន់រដ្ឋធានី ក៏ដូចជារថភ្លើង KTX ល្បឿនលឿន និងរថភ្លើងធម្មតា កំពុងត្រូវបានពន្យារពេល ឬលុបចោល ខណៈដែលកម្មករនៃក្រុមហ៊ុន Korea Railroad Corp. (KORAIL) បានចាប់ផ្តើមធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ឈ្នួលកាន់តែប្រសើរ និងការជួលបន្ថែម ដែលនេះជាកូដកម្មលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣។
នៅស្ថានីយទីក្រុងសេអ៊ូល សេចក្តីប្រកាសជាសាធារណៈបានជូនដំណឹងដល់អ្នកដំណើរថា ជើងរថភ្លើង នៅម៉ោង ៨:១២ព្រឹក និង ៨:២៦ ព្រឹក ទៅកាន់ទីក្រុងប៊ូសាន ត្រូវបានលុបចោល។
រថភ្លើង KTX-Sancheon ដែលចេញដំណើរពីទីក្រុងMasan និង Pohang ត្រូវបានពន្យារពេល ៦នាទីរៀងៗខ្លួន។
ទន្ទឹមនឹងនេះ ផ្លូវរថភ្លើងក្រោមដីខែ្សទី១ របស់ស្ថានីយនេះ ត្រូវបានមនុស្សជិះពេញណែនតាន់តាប់ ដោយយសារពួកគេដំណើរទៅធ្វើការ ក្នុងម៉ោងប្រញាប់ប្រញាល់ពេលព្រឹក ដោយភាគច្រើនអន្ទះសារចង់ឡើងជិះរថភ្លើងដែលចូលមកបន្ទាប់ ក្រោយពីខកជើងរថភ្លើងមុនៗ ដោយសារផ្ទុកអ្នកដំណើរពេញអស់។