ទឹកស្អាតនៅភ្នំពេញនឹងមានសម្ពាធទឹកប្រកបដោយស្ថិរភាពនៅដើមឆ្នាំក្រោយ បន្ទាប់ពីដាក់ដំណើរការបំពង់មេនាំទឹក

2024/12/05 11:54:28 pm        408

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតភ្ជាប់បំពង់មេនាំទឹកស្អាតគម្រោងបាក់ខែងជំហានទី២, ទំហំ ២ ម៉ែត្របានរួចរាល់ នឹងគ្រោង ដាក់ឱ្យដំណើរការនៅចុងខែនេះ ដើម្បីជំរុញទឹកទៅកាន់ប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ដែលនឹងធ្វើឱ្យសម្ពោធទឹកនៅ រាជធានីភ្នំពេញនឹងមានស្ថិរភាពនូវគ្រប់ទីតាំងទាំងអស់។ 

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកស្អាតគម្រោងបាក់ខែងជំហានទី២ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២៤ នេះថា នៅក្នុងផែនការមេរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញជំហានទី២ ក្នុងនោះរដ្ឋាករទឹកមានគម្រោងមួយ នៃការសាងសង់បំពង់មេនាំទឹក ដែលមានប្រវែងសរុប ១០០ គីឡូម៉ែត្រ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០២២ ជាពិសេសបំពង់មេនាំទឹកខ្នាតធំជាងគេ និងជាប្រវត្តិសាស្រ្តរបស់ក្រុងភ្នំពេញនេះ គឺជាបណ្តាញដ៏សំខាន់នៃការតភ្ជាប់នៃបំពង់មេនាំដែលទទួលទឹកពីបាក់ខែងជំហានទី១ និងទី២ នៅប៉ែកខាងលិចនៃស្ពានព្រែកព្នៅ តាមបណ្តោយមហាវិថីឈ្នះឈ្នះ តភ្ជាប់ទៅបំពង់មេនាំទឹកទៅកាន់ផ្លូវជាតិលេខ ៤, សរុប ទាំងអស់ បំពង់នៅតាមបណ្តោយផ្លូវនេះ មានប្រវែង ១៥ គីឡូម៉ែត្រ និងបានភ្ជាប់ចេញទៅកាន់តំបន់ផ្សេងៗទៀតនៅទីក្រុងភ្នំពេញ។

ឯកឧត្តម បន្តឱ្យដឹងថា ជាក់ស្តែងបំពង់ដែលមានទំហំ ២ ម៉ែត្រ ត្រូវបានចាប់ផ្តើមសាងសង់ចាប់ពីខែ មករា ឆ្នាំ ២០២៤ នឹង ត្រូវបញ្ចប់ ហើយបានតភ្ជាប់គ្នារួចជាស្រាច់ នៅក្នុងថ្ងៃទី៥ ខែធ្នូនេះ ដោយក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចំណាយពេល លើសាងសង់ប្រមាណ ៣២៨ ថ្ងៃ។ ដោយឡែកសំណង់សិល្បការ្យដែលនៅសេសសល់បន្តិចបន្តិច និងត្រូវអនុវត្តបន្ត ព្រមទាំងការធ្វើ តេស្តសម្ពោធទឹកផងដែរ ធ្វើយ៉ាងណាជំរុញការតភ្ជាប់បំពង់មេនេះឱ្យចប់សព្វគ្រប់ទាំងអស់នៅចុងឆ្នាំ ២០២៤ នេះ ហើយចាប់ពីឆ្នាំ ២០២៥ តទៅ បំពងមេនេះនឹងមានតួនាទីសំខាន់ បញ្ជូនទឹកទៅកាន់ភាគខាងលិច និងខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានសម្ពោធ ទឹកខ្ពស់ នឹងមានស្ថិរភាពគ្រប់ទីតាំងទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ 

ឯកឧត្តម ឡុង ណារ៉ូ បន្តលើកឡើងឱ្យដឹងថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតនេះ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថ ភាពផលិតទឹកស្អាតសរុប មានចំនួន ១ លានម៉ែត្រគីបក្នុងមួយថ្ងៃ ប៉ុន្តែការចែកចាយទឹកស្អាតជាក់ស្តែង បានចំនួនត្រឹម ៨២០ ពាន់ ម៉ែត្រគីប ទៅ ៨៥០ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារការដាក់បំពង់មេនាំទឹកមិនទាន់បានសាងសង់រួចរាល់ ។ ឯកឧត្តម បញ្ជាក់ឱ្យដឹងបន្ថែមថា ជុំវិញបញ្ហាទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតគ្រប់គ្រាន់ ហើយបន្ទាប់ពីការតភ្ជាប់ បំពង់មេដ៏ធំនេះរួចចាល់ ក្នុងនោះចាប់ពីឆ្នាំ ២០២៥ តទៅ ប្រជាពលរដ្ឋលែងជួបប្រទះលើបញ្ហាទឹកស្អាតនេះតទៅទៀតហើយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm