នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បាននិយាយប្រាប់សភាកាលពីថ្ងៃពុធថា អង់គ្លេស និងកាតា បានប្រកាសការវិនិយោគទុនក្នុងទំហំទឹកប្រាក់ ១,៣ពាន់លានដុល្លារ លើវិស័យថាមពលស្អាត ។
កាតានឹងវិនិយោគទឹកប្រាក់លើបច្ចេកវិទ្យាអាកាសធាតុនៅចក្រភពអង់គ្លេស ក្នុងនោះក្រុមហ៊ុនវិស្វកម្ម Rolls-Royce RR នឹងរកបានអត្ថប្រយោជន៍ពីប្រាក់មួយចំនួន ដើម្បីគាំទ្រអន្តរកាលថាមពលរដ្ឋរបស់ខ្លួន ។
ការប្រកាសបែបនេះ បានធ្វើឡើង អំឡុងដំណើរយាងទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់អង់គ្លេសរបស់ព្រះមហាក្សត្រកាតា គឺព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani ដែលបានជួបលោក Starmer កាលពីថ្ងៃពុធ ។
អ្នកនាំពាក្យរបស់លោក Starmer និយាយថា អង់គ្លេសកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយរដ្ឋអ្នកមានក្នុងតំបន់ឈូងសមុទ្រមួយនេះ ហើយលោក Starmer សង្ឃឹមថានឹងប្រើប្រាស់ដំណើរយាងទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Al Thani ដើម្បីរកបានអត្ថប្រយោជន៍រូបីយសម្រាប់ប្រទេសរបស់លោក លើវិស័យសន្តិសុខ និងសេដ្ឋកិច្ច ៕