រូបភាពវីដេអូឃ្លីប ឃើញរថយន្តសេវាកម្មសង្រ្គោះបន្ទាន់ មកដល់សាលាមតេយ្យសិក្សារដ្ឋ California សហរដ្ឋអាមេរិក ជាទីដែលខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារបណ្តាលឲ្យក្មេងប្រុស ២នាក់ រងរបួស ដែលក្មេងម្នាក់មានអាយុ ៥ឆ្នាំ និងក្មេងម្នាក់ទៀត មានអាយុ ៦ឆ្នាំ កាលពីថ្ងៃពុធ មុនពេលគាត់ផ្តាច់ជីវិតខ្លួនឯង ។
ក្រុមស៊ើបអង្កេតបង្ហាញថា ការវាយប្រហារនេះទំនងជាមានគោលដៅលើសាលារៀន ដោយសារទំនាក់ទំនងរបស់ពួកគេជាមួយព្រះវិហារ Seventh-day Adventist ។
លោក Kory Honea គឺជាតម្រួតស្រុក Butte និយាយប្រាប់សន្នីសារព័ត៌មានថា ក្មេងប្រុសរងរបួស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ហើយទទួលការព្យាបាលនៅមណ្ឌលសុខភាព ។
ករណីបាញ់ប្រហារនេះដែរ បានកើតឡើងនៅក្រោយវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុកថ្ងៃពុធ នៅសាលាមតេយ្យសិក្សា Feather River School of Seventh-Day Adventists ស្ថិតក្នុងទីក្រុង Palermo រដ្ឋ California និងមានចម្ងាយប្រហែល ៨៩គ.ម ភាគខាងជើងទីក្រុង Sacramento ៕