លោក Lavrov របស់រុស្ស៊ី និងលោក Blinken របស់អាមេរិក គ្រោងចូលរួមកិច្ចប្រជុំ OSCE

2024/12/06 01:00:08 am        69

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken អាចនឹងប្រឈមមុខគ្នា ជុំវិញបញ្ហាសង្គ្រាម នៅប្រទេសអ៊ុយក្រែន នាថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសន្តិសុខ និងសហប្រតិបត្តិការ នៅអឺរ៉ុប (OSCE) ក្នុងប្រទេសម៉ាល់តា។

អ៊ុយក្រែននឹងក្លាយជាបញ្ហានយោបាយដ៏លេចធ្លោ នៅក្នុងកិច្ចប្រជុំដែលនឹងត្រូវអនុម័តជាផ្លូវការនូវកិច្ចព្រមព្រៀងចុងក្រោយដែលសម្រេចបាន ស្ដីពីបញ្ហានានា ក្នុងនោះរួមទាំងមុខតំណែងបុគ្គលិកជាន់ខ្ពស់ នៅស្ថាប័នសន្តិសុខ និងសិទ្ធិ ជាកន្លែងដែលមហាអំណាចលោកខាងលិច តែងតែចោទប្រកាន់រុស្ស៊ីថា បានបំពានសិទ្ធិមនុស្ស និងបទដ្ឋានអន្តរជាតិផ្សេងទៀត។

ហើយនេះជាការធ្វើដំណើរលើកដំបូងរបស់លោក Lavrov ទៅកាន់រដ្ឋសមាជិករបស់សហភាពអឺរ៉ុប (EU) គិតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមលុកលុយពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា លោក Lavrov និងលោក Blinken ដែលអាណត្តិរបស់លោក នឹងបញ្ចប់នៅខែក្រោយនោះ មិនមានគម្រោងជួបប្រជុំគ្នានោះទេ។ គិតចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានចាប់ផ្តើម ឥស្សរជនទាំង២ បានចូលរួមការប្រជុំលក្ខណៈអន្តរជាតិម្ដងម្កាលជាមួយគ្នា ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ មានកម្រិត។

កាលពីខែមីនា ឆ្នាំ២០២៣ នៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេសទាំង២០ (G20) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អ្នកទាំង២ បានជួបប្រជុំគ្នាដោយមិនបានគ្រោងទុក ដែលក្រសួងការបរទេសរុស្ស៊ី បាននិយាយថា មានរយៈពេលតិចជាង ១០នាទី៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm