អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទមួយថា៖«ដានអ៊ុយក្រែន» បង្ហាញយ៉ាងច្បាស់ នៅក្នុងការកើនឡើងភាពតានតឹង នៅក្នុងប្រទេសស៊ីរី ហើយប្រទេសរុស្ស៊ីបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ។
អ្នកស្រី បាននិយាយថា៖«យើងថ្កោលទោសយ៉ាងដាច់ខាតចំពោះការវាយប្រហារដែលធ្វើឡើងដោយបុគ្គលដែលត្រូវបានទទួលស្គាល់ថា ជាភេរវករដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យើងសង្កត់ធ្ងន់ទៅលើវត្តមានរបស់ដានអ៊ុយក្រែនច្បាស់លាស់ នៅក្នុងជួរនៃក្រុមសកម្មប្រយុទ្ធបរទេស រួមទាំងអ្នកដែលមកពីតំបន់ក្រោយសម័យសូវៀត»។
អ្នកការទូតរូបនេះ បានគូសបញ្ជាក់របាយការណ៍ដែលបង្ហាញថា សេវាសន្តិសុខរបស់របបទីក្រុងគីវ កំពុងសហការជាមួយក្រុមភេរវករ ដោយផ្គត់ផ្គង់ដល់ពួកគេនូវយានដ្រូន និងការចែករំលែកជំនាញ ក្នុងការប្រើប្រាស់របស់ពួកគេ។ អ្នកស្រី បានបញ្ជាក់ថា នេះមិនមែនជាតំបន់ទី១ ឬជាតំបន់ចុងក្រោយឡើយ ដែលរបបទីក្រុងគីវ បានប្រើ«បទពិសោធឧក្រិដ្ឋកម្ម»។ អ្នកស្រីZakharova បានបន្ថែមថា៖«ប្រទេសអាហ្រ្វិកត្រូវបានគេកំណត់គោលដៅពីមុន ឥឡូវនេះ របបនេះ ទាក់ទងនឹងប្រទេសស៊ីរីថែមទៀត»។
អ្នកនាំពាក្យរូបនេះបានសន្និដ្ឋានថា៖ «ពុំការងឿងឆ្ងល់ទេថា ក្រុមភេរវករនឹងមិនធ្វើសកម្មភាពយ៉ាង ម៉ឺងម៉ាត់បែបនេះ ដោយគ្មានការញុះញង់ និងការគាំទ្រយ៉ាងទូលំទូលាយពីកងកម្លាំងខាងក្រៅ ក្នុងគោលបំណងបង្កជម្លោះប្រដាប់អាវុធថ្មី ក្នុងប្រទេសស៊ីរីនោះទេ។ តាមរយៈការបង្កើនអំពើហិង្សា ក្រុមសកម្មប្រយុទ្ធ បានស្វែងរកយ៉ាងច្បាស់លាស់ ក្នុងការធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ដើម្បីបង្កើតសន្តិភាពប្រកបដោយនិរន្តរភាព ក្នុងប្រទេសនេះ ដោយបង្កការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិល»។