ជប៉ុនផ្តល់ហិរញ្ញប្បទានដល់ហ្វីលីពីន ដើម្បីលើកកម្ពស់សមត្ថភាពទ័ពជើងទឹក

2024/12/06 02:25:07 am        55

ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះ បានផ្តល់ជំនួយដល់ហ្វីលីពីនចំនួន ១,៦ពាន់លានយ៉េន (១០,៦លានដុល្លារ) ក្នុងគោលបំណងឲ្យប្រទេសនេះលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដោយជំនួយនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ានីល បាននិយាយថា ឆ្មាំល្បាតឆ្នេររបស់ចិន បាន «បង្កបញ្ហារំខាន» ដល់នាវារដ្ឋាភិបាលរបស់ខ្លួន។

ភាគីទាំង២ បានឲ្យដឹងថា មូលនិធិដែលជាផ្នែកមួយនៃកម្មវិធីជំនួយសន្តិសុខ ក្នុងតំបន់របស់ជប៉ុននេះ នឹងផ្តល់ដល់កងទ័ពជើងទឹកហ្វីលីពីននូវទូកពោងដែលគ្រោងដ៏រឹងមាំ ប្រព័ន្ធរ៉ាដាតាមឆ្នេរ និងប្រព័ន្ធកំណត់អត្តសញ្ញាណ ដោយស្វ័យប្រវត្តិ។

បន្ទាប់ពីមានកិច្ចប្រជុំ រវាងឯកអគ្គរដ្ឋទូតជប៉ុន លោក Kazuya Endo និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ស្ថានទូតជប៉ុន បានឲ្យដឹងថា កញ្ចប់ជំនួយនេះនឹង «រួមចំណែកដល់ការរក្សា និងពង្រឹងសន្តិសុខ ក្នុងតំបន់» ព្រមទាំងលើកកម្ពស់សន្តិសុខនៃផ្លូវសមុទ្រសំខាន់ៗផងដែរ»។

គួរបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ បានកើនឡើងទ្វេដងនៃចំនួន ៦០០លានយ៉េនដែលទីក្រុងម៉ានីលទទួលបាននៅពេលដែលកម្មវិធីជំនួយសន្តិសុខផ្លូវការ (OSA) បានចាប់ផ្តើម នៅឆ្នាំ២០២៣។

ប្រទេសហ្វីលីពីន បាន និងកំពុងធ្វើឲ្យប្រសើរឡើងនូវធនធានសន្តិសុខដែនសមុទ្ររបស់ខ្លួន ហើយលើកកម្ពស់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងការអះអាងដោយឥតញញើតរបស់ទីក្រុងប៉េកាំង ចំពោះការទាមទាររបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងតំបន់មានជម្លោះ រវាងប្រទេសជិតខាងទាំង២ ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        26
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        26
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm