នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារអវកាសអឺរ៉ុប(ESA) បានបាញ់បេសកកម្មអង្កេតព្រះអាទិត្យ Proba-3របស់ខ្លួន នៅលើយានចម្លងរបស់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា ។
ការបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan ដែលដំបូងឡើយកំណត់ធ្វើឡើងនៅថ្ងៃពុធនោះ ត្រូវបានពន្យាពេលដោយសារបញ្ហាបច្ចេកទេស ។
បេសកកម្មនេះ មានគោលបំណងពន្លឿនកិច្ចខិតខំសកលលោក ដើម្បីយល់កាន់តែច្បាស់ពីហានិភ័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា បង្កឡើងដោយសារអាកាសធាតុទីអវកាស ។
នៅវេលាម៉ោង ១០ និង ៥៨នាទី ម៉ោងសកល ផ្កាយរណប ត្រូវបានបញ្ជូនចូលទៅក្នុងគន្លងតារាវិថី ។ ការបាញ់បង្ហោះនេះ ដែលពឹងផ្អែកលើជោគជ័យកាលពីពេលកន្លងទៅសម្រាប់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា នឹងរួមបញ្ចូលទាំងការចុះចតលើឋានព្រះច័ន្ទរបស់យានអវកាស Chandrayaan-3 និងការអង្កេតព្រះអាទិត្យ Aditya-L1 ។
សម្រាប់ទីភ្នាក់ងារ ESA បេសកកម្ម Proba-3 នឹងពង្រឹងសមត្ថភាពស្រាវជ្រាវព្រះអាទិត្យរបស់ពួកគេ ចូលរួមបេសកកម្ម Solar Orbiter នៅក្នុងការសិក្សាមួយលើឌីណាមិកដ៏ស្មុគស្មាញរបស់ព្រះអាទិត្យ ៕


