លោក ស៊ី សង្កត់ធ្ងន់ថា ចាំបាច់ត្រូវប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្នុងវិស័យយោធា

2024/12/06 03:20:46 am        122

ទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ចិនពីង (Xi Jinping) បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងវិន័យ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុងវិស័យយោធា ក៏ដូចជាលើកកម្ពស់សមត្ថភាពសង្គ្រាមព័ត៌មានផងដែរ។

ចាប់តាំងពីឆ្នាំមុនមក យោធារបស់ប្រទេសចិន បានឆ្លងកាត់ការបោសសម្អាតប្រឆាំងអំពើពុករលួយយ៉ាងទូលំទូឡាយ ដោយមានឧត្តមសេនីយ៍របស់កងទ័ពរំដោះប្រជាជនចិន (PLA) យ៉ាងហោចណាស់ ៩រូប និងនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិមួយចំនួនតូចត្រូវបានដកចេញពីស្ថាប័ននីតិប្បញ្ញត្តិជាតិ។

លោក ស៊ី បានថ្លែងថា៖ «ចាំបាច់ត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹង និងបង្ក្រាបអំពើពុករលួយ ដើម្បីធានាបានថា យោធានៅតែមានភាពស្មោះត្រង់ បរិសុទ្ធ និងគួរឲ្យទុកចិត្តបានយ៉ាងពិតប្រាកដ»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់មេដឹកនាំចិនបែបនេះ បានកើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិ បាននិយាយកាលពីសប្តាហ៍មុនថា មន្ត្រីយោធាជាន់ខ្ពស់មួយរូបត្រូវបានព្យួរតួនាទី ហើយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹង «ការរំលោភវិន័យធ្ងន់ធ្ងរ»។

ជាមួយគ្នានេះ លោក ស៊ី កំពុងធ្វើអធិការកិច្ចដំបូងរបស់លោក ចំពោះនាយកដ្ឋានសង្គ្រាមព័ត៌មានថ្មីរបស់យោធាដែលត្រូវបានបង្កើតឡើង កាលពីខែមេសា ដែលត្រូវរាយការណ៍ដោយផ្ទាល់ទៅគណៈកម្មការយោធាមជ្ឈិមដ៏មានឥទ្ធិពល។

ជាផ្នែកនៃការរៀបចំឡើងវិញដ៏ធំបំផុតនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៥ អង្គភាពថ្មីនេះ ចង្អុលបង្ហាញពីការបង្កើនការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច ជុំវិញការធ្វើទំនើបកម្មយោធា និងទម្រង់នៃសង្រ្គាមមិនធម្មតា។

បើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ CCTV បានឲ្យដឹងថា លោក ស៊ី បានប្រាប់មន្រ្តីថា៖ «ស្ថានភាព និងតួនាទីនៃបណ្ដាញប្រព័ន្ធព័ត៌មាន នៅក្នុងសង្គ្រាមសម័យទំនើប គឺមានភាពលេចធ្លោ ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក»។ លោកបានបន្ថែមថា កងកម្លាំងគាំទ្រព័ត៌មានកងទ័ពរំដោះប្រជាជន ដូចដែលអង្គភាពថ្មីត្រូវបានស្គាល់ គឺជា «កម្លាំងប្រយុទ្ធ» ដំបូងគេ និងសំខាន់បំផុត៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm