ការវិភាគ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ទំនងមិនចុះចេញពីតំណែងទេ ទោះមានការចោទប្រកាន់ទម្លាក់ក៏ដោយ

2024/12/06 03:18:22 pm        219

ជោគវាសនានយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol កំពុងស្ថិតក្នុងភាពស្រពិចស្រពិលខណៈការរិះគន់និងកំហឹងកើនឡើងជុំវិញការដាក់ច្បាប់អាជ្ញាសឹក។ប៉ុន្តែទោះមានមនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ាតាមដងផ្លូវនានានៃទីក្រុងសេអ៊ូលទាមទារការលាលែងពីតំណែងក៏ដោយ ក៏ក្រុមអ្នកវិភាគបានសម្តែងការសង្ស័យថាប្រធានាធិបតីកំពុងរងសម្ពាធរូបនេះទំនងជានឹងមិនចុះចេញពីតំណែងទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក Yong-Chool Ha បាននិយាយថាលោកប្រធានាធិបតី Yoon ទំនងជាជឿថាលោកគោរពតាមច្បាប់នេះក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃអង្គារថ្ងៃទី៣ខែធ្នូសប្ដាហ៍នេះ។ ការបោះឆ្នោតបន្ទាន់ក្នុងសភាកាលពីព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍នេះដែរ បានបង្ខំឱ្យលោកកែប្រែការសម្រេចចិត្តរបស់លោកវិញ។

លោក Yong-Chool Ha នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាកូរ៉េរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន និយាយថា លោក Yoon គឺជាបុគ្គលពិសេសម្នាក់។លោកជឿថា អ្វីគ្រប់យ៉ាងគួរតែត្រូវបានធ្វើដោយស្របច្បាប់។ លោកប្រហែលជាគិតថាខ្លួនលោកអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ សូម្បីតែលើកនេះក៏ដោយ។ដូច្នេះ វាមិនទំនងទេថា លោក Yoon នឹងទទួលយកកំហុសរបស់លោក ។

ខណៈអ្នកសង្កេតការណ៍ភាគច្រើនជឿថាការផ្លាស់ប្តូរភាពជាអ្នកដឹកនាំឥឡូវនេះគឺជៀសមិនរួច លោក Ha បាននិយាយថា លោកYoon ទំនងជានឹងត្រូវបានដកចេញពីអំណាចតាមរយៈការចោទប្រកាន់។លោកបានបន្ថែមថា និតិវិធីច្បាប់នៅតុលាការនឹងមានរយៈពេលជាច្រើនខែ ប៉ុន្តែខ្ញុំប្រាកដថាលោក Yoon នឹងមិនខ្វល់ពីការចូលរួមក្នុងការតស៊ូផ្លូវច្បាប់ដែលអូសបន្លាយនោះទេ។ 

គណបក្សប្រឆាំងចំនួន៦បានដាក់ញត្តិចោទប្រកាន់លោក Yoon ដោយលើកហេតុផលថាការប្រកាសច្បាប់អាជ្ញាសឹករបស់លោកបានបំពានរដ្ឋធម្មនុញ្ញ។ញ្ញត្តិនេះ ត្រូវបានដឹកនាំដោយគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ ដែលមេដឹកនាំរបស់បក្សនេះ បានហៅការបរាជ័យរបសលោកYoon ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm