សម្ដេចធិបតី៖ ជាង១ឆ្នាំនេះរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ និងដឹកនាំកិច្ចប្រជុំ​ជាលក្ខណអន្តរជាតិ

2024/12/06 06:31:38 pm        182

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍បញ្ជាក់ថា រយៈពេលជាង១ឆ្នាំអាណត្តទី៧នេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​សម្រេច​បាន​សមិទ្ធផលគួរជាទីមោទនៈ ក្នុងនោះក៏បានរៀបចំព្រឹត្តិការណ៍ និងដឹកនាំកិច្ច​ប្រជុំធំៗ​ជា​លក្ខណ​អន្តរជាតិប្រកបដោយជោគជ័យផងដែរ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សម្រេច​បាន​ក្នុង​ខែវិច្ឆិកា និងខែដើមខែធ្នូ ឆ្នាំ២០២៤ គឺបានអនុវត្ត​ដោយ​មាន​ការ​សាមគ្គី​សហការ​យក​ចិត្ត​ទុក​ដាក់​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​គ្រប់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិព្រម កងកម្លាំងគ្រប់ប្រភេទ។ សម្ដេចធិបតីលើកទឹកចិត្ត គ្រប់ក្រសួង​ស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ បន្តរក្សា​បង្កើន​ស្មារតី​នេះ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ដើម្បី​ជា​ឧត្ដម​ប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន។

សម្ដេចធិបតីមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រេចបាន ក្នុងខែវិច្ឆិកា និង​ខែដើមខែធ្នូឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចព្រឹត្តិការណ៍ជាច្រើន ក្នុងនោះរួមាន កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាលក្ខណអន្តរជាតិចំនួន៤លើក ទទួល​បាន​ជោគ​ជ័យ​ជូន​ជាតិ។

ទី១ គឺបានដឹក​នាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​ថ្នាក់​ជាតិ,​ ទី២ កិច្ចប្រជុំ (ICAAP) លើកទី១២, ទី៣កិច្ចប្រជុំអន្តរសភា​សម្រាប់​ការ​អត់​ឲ្យ​និង​សន្តិភាព​លើក​ទី១១, ទី៤ កិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្ដីពីពិភពលោកគ្មាន​មីន​ព្រឹត្តិការណ៍​ទាំង​នេះ​ផ្ដោត​លើសន្តិសុខការផ្សះផ្សារជាតិ ការអត់ឱន ដែលសុទ្ធសឹងជា​គោលការណ៍​គ្រឹះ​គោល​នយោបាយ​ឈ្នះឈ្នះដែ​លជាបទពិសោន៍ចែករំលែកដល់ពិភពលោក ជាពិសេសប្រទេសដែល​កំពុង​ជួប​ប្រទះនូវបញ្ហានេះ។

សម្ដេចធិបតីមានប្រសានស៍ថា ចំពោះព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ និង​បណ្តែត​ប្រទីប​នៅ​រាជ​ធានីភ្នំពេញ និងតាមខេត្ត​នានាដំ​ណើរ​ការ​បាន​រលូន​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព។ ក្រៅពីនេះ ទិវារត់ម៉ារ៉ាតុងអន្តរជាតិ​ពាក់​កណ្តាល​ផ្ដាច់​ព្រ័ត្រ​២០២៤​ នៅទឹកដីខេត្តសៀមរាបអង្គរ មានភ្ញៀវជាតិ និងបរទេសចូលរួមរត់ម៉ារ៉ាតុង ១៤០០០ នាក់​មកពី ៨៧ ប្រទេស ជាឯកទណ្ឌកម្មថ្មីមួយសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤នេះ និង​ជា​ព្រឹត្តិការណ៍​បង្ហាញ​ពីសុវត្ថិភាពសន្តិសុខសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានេះនៅថ្ងៃទី៤ ខែធ្នូនេះ​កម្ពុជា​ក៏​មាន​មោទនភាពចំពោះ «ក្រមាខ្មែរ» ត្រូវបានចុះបញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ អង្គការយូណេស្កូផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        49
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        114
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        269

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm