នគរបាលអាមេរិក បន្តតាមប្រមាញ់ឃាតករដែលបាញ់សម្លាប់ប្រធានក្រុមហ៊ុន UnitedHealth

2024/12/06 07:20:28 pm        145

នគរបាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) បន្តតាមប្រម៉ាញ់ជនល្មើស ដោយចេញផ្សាយរូបថតថ្មីបង្ហាញពីមុខមាត់របស់បុរស ដែលសង្ស័យថាបាញ់សម្លាប់នាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន យូណាយធីត ហ៊ែលស៍ (UnitedHealth) ដ៏ធំគឺលោក ប្រាយអ៊ិន ថមសុន (Brian Thompson) នៅតំបន់ មែនហាត់ថាន (Manhattan) ដោយឃាតករនៅតែមិនទាន់ចាប់បាន ជិត ៣៦ម៉ោងបន្ទាប់ពីអាជ្ញាធរបើកប្រតិបត្តិការស្វែងទូទាំងទីក្រុងដើម្បីចាប់ខ្មាន់កាំភ្លើង។

លោក Thompson នាយកប្រតិបត្តិនៃអង្គភាពធានារ៉ាប់រងរបស់ក្រុមហ៊ុន UnitedHealth ត្រូវបានបាញ់ពីក្រោយកាលពីព្រឹកថ្ងៃពុធ នៅក្នុងអ្វីដែលនគរបាលពិពណ៌នាថាជាការវាយប្រហារកំណត់គោលដៅ ដោយខ្មាន់កាំភ្លើងពាក់ម៉ាស់។ ហេតុការណ៍នេះបានកើតឡើងមុនពេលសន្និសីទវិនិយោគិនប្រចាំឆ្នាំរបស់ក្រុមហ៊ុន។

នគរបាលមិនបានបញ្ជាក់ប្រាប់ហេតុផលក្រោយការបាញ់ប្រហារនោះទេ ប៉ុន្តែលោក Thompson ហាក់ដូចជាត្រូវបានគេកំណត់គោលដៅដោយចេតនា នេះបើយោងតាមអ្នកស៊ើបអង្កេត។ ប្រភពនគរបាលបានប្រាប់សារព័ត៌មាន ABC និង New York Post ថា៖ ពាក្យថា "បដិសេធ" "ការពារ" និង "ទម្លាក់ចោល" ត្រូវបានគេឆ្លាក់ចូលទៅក្នុងសំបកគ្រាប់កាំភ្លើង ដែលបានរកឃើញនៅកន្លែងកើតហេតុ។

ពាក្យទាំងនេះបានរំលឹកពីចំណងជើងសៀវភៅមួយក្បាលបោះពុម្ពក្នុងឆ្នាំ២០១០ ដែលរងការរិះគន់ពីឧស្សាហកម្មធានារ៉ាប់រង មានចំណងជើងថា "ពន្យាពេល បដិសេធ ការពារ៖ ហេតុអ្វីបានជាក្រុមហ៊ុនធានារ៉ាប់រងមិនបង់សំណង ហើយនិងប៉ុន្មានចំណុចដែលអ្នកអាចធ្វើបានបើជួបបញ្ហាទាំងនោះ"។ អ្នកនិពន្ធសៀវភៅ លោកសាស្រ្តាចារ្យ Jay Feinman មិនបានអត្ថាធិប្បាយអ្វីឡើយជុំវិញឧបទ្ទវហេតុនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm