អាស៊ាន៖ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃអង្គារបានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ឱ្យបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន អំពីការប្រែប្រួលអាកាសធាតុនៃការកៀរគរកញ្ចប់ថវិកាចំនួន ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដើម្បីគាំទ្រការអនុវត្តការបន្ធូរបន្ថយបញ្ហាអាកាសធាតុ និងសកម្មភាពនានានៃប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងរដ្ឋជាសមាជិកអាស៊ានផងដែរ។
ប្រទេសអាស៊ានទាំង ១០ បានទទួលស្គាល់ការរួមចំណែកដ៏មានសក្ដានុពលពីប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបញ្ចៀសកាត់បន្ថយការបញ្ចេញផ្សែង និងកាត់បន្ថយការស្តុកកាបូនឌីអ៊ុកស៊ីត ដោយពឹងផ្អែកលើការគាំទ្រពីបណ្ដាប្រទេសអភិវឌ្ឍន៍ដែលបានធានាដោយអនុសញ្ញា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមអាស៊ាន ស្តីពីបម្រែបម្រួលអាកាសធាតុទៅកាន់សម័យប្រជុំលើកទី២៦ នៃសន្និសីទនៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC COP26) ដែលចេញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ នេះ។
មេដឹកនាំអាស៊ានបានជំរុញប្រទេសអភិវឌ្ឍន៍ឱ្យ "អនុវត្តការវាយតម្លៃច្បាស់លាស់ និងទូលំទូលាយ និងរក្សាទុកនៃការប្តេជ្ញាចិត្តមុនឆ្នាំ២០២០ ស្តីពីការកាត់បន្ថយការបំភាយឧស្ម័ន និងការសម្របសម្រួល និងផ្នែកហិរញ្ញវត្ថុដើម្បីស្វែងយល់ពីវឌ្ឍនភាពដែលបានធ្វើ និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកសម្រាប់សកម្មភាពអាកាសធាតុក្រោយឆ្នាំ២០២០៕
អត្ថបទ៖ សុខមាន