ប្រទេសកុងហ្គោ ចេញការព្រមានខ្ពស់ ជុំវិញជំងឺដែលពុំទាន់ស្គាល់ ខណៈអ្នកស្លាប់កើនដល់ជាង៧០នាក់

2024/12/06 08:38:43 pm        138

រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ លោក Roger Kamba បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កំពុងស្ថិតលើ «ការព្រមានខ្ពស់» ជុំវិញការលេចចេញនូវជំងឺពុំទាន់កំណត់អត្តសញ្ញាណបាន ដែលបានបណ្តាលឲ្យមនុស្សជាង៧០នាក់ស្លាប់។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៅអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា លទ្ធផលតេស្តដើម្បីបញ្ជាក់ពីលក្ខណៈនៃជំងឺនេះ ត្រូវបានគេរំពឹងទុកនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ស្អែកនេះ ។

លោក Kamba បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជំងឺនេះ «ពុំទាន់ដឹងពីប្រភពដើមនៅឡើយ» ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ Panzi នៃខេត្ត Kwango ភាគនិរតី ដែលបានធ្វើឲ្យប៉ះពាល់ដល់មនុស្ស៣៨២នាក់ចាប់តាំងពីខែតុលា។ លោករដ្ឋមន្ត្រី បាននិយាយថា អ្នកដែលទទួលរងផលប៉ះពាល់ បានបង្ហាញរោគសញ្ញា «ស្រដៀងទៅនឹងជំងឺផ្ដាសាយ» ហើយប្រហែល ៤០ ភាគរយនៃករណីជំងឺនេះ ពាក់ព័ន្ធនឹងកុមារ។

លោក Kamba និយាយថា ៦១ភាគរយនៃកុមារនៅក្នុងខេត្ត Kwango បានទទួលរងពីកង្វះអាហារូបត្ថម្ភរួចហើយ ដែលអាចធ្វើអោយផលប៉ះពាល់នៃជំងឺនេះកាន់តែធ្ងន់ធ្ងរ។

លោកនិយាយថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ៧១ នាក់ ត្រូវបានរាយការណ៍ ហើយ ២៧នាក់ក្នុងចំណោមអ្នកស្លាប់ស្ថិតនៅមណ្ឌលសុខភាព និង ៤៤ នាក់ផ្សេងទៀតនៅក្នុងសហគមន៍មូលដ្ឋាន។ លោកបាននិយាយបន្ថែមថា មនុស្សប្រហែល ៣០០ នាក់ បានជាសះស្បើយឡើងវិញ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm