UN៖ មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីការបាញ់ផ្លោងលើជំរំ Zamzam ក្នុងប្រទេសស៊ូដង់

2024/12/06 08:47:26 pm        73

អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់ផ្លោងទៅលើជំរំជនភៀសខ្លួន Zamzam ដែលរងគ្រោះទុរ្ភិក្ស នៅភាគខាងលិចប្រទេសស៊ូដង់ បានបង្ខំឱ្យជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួនចេញ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ខ្លួនបានទទួលរបាយការណ៍នៃការបន្តបាញ់ផ្លោង និងអសន្តិសុខ នៅក្នុងជំរំសម្រាប់ជនភៀសខ្លួនក្នុងប្រទេស។

ជំរំ Zamzam ដែលមានចម្ងាយប្រហែល១២គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur គឺជាជំរំជនភៀសខ្លួនខាងក្នុងប្រទេសធំបំផុតមួយ។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ជំរំនេះអាចដាក់មនុស្សជិត៥០០.០០០នាក់ ដោយសារតែមានការប៉ះទង្គិចគ្នានៅបន្តនៅទីក្រុង El Fasher ។

អង្គការ OCHA បាននិយាយថា អង្គការទេសន្តប្រវេសន៍អន្តរជាតិ បានរាយការណ៍ថា កាលពីថ្ងៃពុធ មនុស្សជាង២.១០០នាក់ បានចាកចេញពីជំរំ Zamzam ក្រោមការបាញ់ផ្លោង ភាគច្រើននៅទីក្រុង El Fasher និងទីក្រុង Dar as Salam ក្នុងរដ្ឋ North Darfur ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានថា ការវាយប្រហារណាមួយលើជំរំ Zamzam អាចពន្យារការទៅដល់នៃក្បួនរថយន្តដឹកជំនួយខណៈធ្វើដំណើរទៅកាន់ជំរំនោះ ជាកន្លែងតែមួយគត់នៅលើពិភពលោកដែលភាពអត់ឃ្លាន ត្រូវបានបញ្ជាក់។

កាលពីពេលថ្មីៗនេះ កម្មវិធីស្បៀងអាហារពិភពលោក បានដឹកជញ្ជូនការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់ជំរំ Zamzam កាត់តាមច្រកឆ្លងកាត់ព្រំដែន Adre ជាមួយប្រទេសឆាដ ហើយស្បៀងអាហារទាំងអស់ត្រូវបានចែកចាយដល់គ្រួសារជាច្រើន។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm