កម្ពុជាសង្ឃឹមថាការអនុវត្តគម្រោងនានាជាមួយធនាគារពិភពលោកនឹងប្រសើរឡើងទៅមុខបន្ថែមទៀត​លើវិស័យកសិកម្ម

2024/12/06 08:56:20 pm        132

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្ត​គម្រោង​អភិវឌ្ឍ​នានា​ជាមួយ​ធនាគារ​ពិភព​លោក (The World Bank) នឹងប្រកបដោយលទ្ធផលផ្លែផ្កា និង​ទទួល​ជោគ​ជ័យ​ទៅ​មុខ​ទាំង​អស់​បន្ថែម​ទៀត ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបការងារជាមួយ លោកស្រី Tania Meyer នាយក​ប្រចាំ​ប្រទេស នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា កាលពីរសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង​ពី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ការ​រក្សា​ស្ថេរភាព​ថ្លៃ​កសិផល​សម្រាប់​ប្រជា​កសិករ និងអ្នកប្រើប្រាស់ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែល​ជា​ជំនួយ​ការ​របស់​ប្រជា​កសិករ​ជួយ​ទៅ​លើផ្នែកបច្ចេកទេសនិងការរាយការណ៍នូវបញ្ហាប្រឈមផ្សេងៗ និងការកសាង​សហគមន៍​កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែន​ការ​ច្បាស់​លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មាន​ការ​គាំទ្រ​បច្ចេក​ទេសជាប្រចាំពីក្រសួង និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ឯកឧត្តម បានណែនាំ​អំពី​គោល​នយោបាយ​អាទិភាព​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ការ​ធានា​ឱ្យ​បាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មាន​ហូប​ មានប្រើ មានបាន និងមានរហូត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រើន ដែល​ត្រូវ​ការ​ការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រការសំខាន់ការប្រកួតប្រជែងនេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាពល្អប្រណិត រសជាតិឆ្ងាញ់ អនាម័យខ្ពស់ លក់ក្នុងតម្លៃថ្លៃ និងទទួល​បាន​តម្លៃ​បន្ថែម​ខ្ពស់ ដោយមិនប្រកួតប្រជែងបរិមាណឡើយ។

ពាក់ព័ន្ធនឹង​ការងារឌីជីថលូបនីយកម្ម ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការងារនេះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវដាក់ឱ្យ​អនុវត្ត​គ្រប់​ទី​កន្លែង​ដូច​ជា​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃរបស់មន្រ្តីរាជការ គ្រឹះស្ថានអប់រំ ការងារមន្រ្តីភូមិ-ឃុំ សហគមន៍កសិកម្មទំនើប និង​កសិករនៅមូលដ្ឋានជាក់ស្តែង សុទ្ធសឹងតែត្រូវការដើម្បីអនុវត្តការងារមានភាពទំនើបកម្ម រហ័ស​ទាន់ពេលវេលា និងមានភាពងាយស្រួល។ ក្នុងការងារនេះ ក្រុមការងារ​ធនាគារ​ពិភពលោក​អាច​ពិនិត្យ​លទ្ធភាពក្នុងការចូលរួមជំរុញកម្មវិធីផ្សេងៗដែលអាចប្រើប្រាស់បានទូលំទូលាយ មាន​ការ​គ្រប់​គ្រងច្បាស់លាស់ និងអាចជួលជុលថែទាំបានប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm