ក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិន កំពុងបង្កើនការនាំចេញរថយន្តហាយប្រ៊ីដ (Hybrid vehicles) ទៅកាន់អឺរ៉ុប និងរៀបចំផែនការផលិតម៉ូដែលបែបនេះឱ្យកាន់តែច្រើនទៀតសម្រាប់ទីផ្សារសំខាន់ៗ ដែលជាវិធានការតបតប្រឆាំងនឹងពន្ធរថយន្តអគ្គិសនី (EV) របស់សហភាពអឺរ៉ុប។

ពន្ធរថយន្តអគ្គិសចុងក្រោយបង្អស់របស់ប្លុកអឺរ៉ុប ដើម្បីរារាំងឧស្សាហកម្មរថយន្តមិនឱ្យទិញការនាំចូលរបស់ចិនដែលមានតម្លៃថោក មិនបានអនុវត្តចំពោះរថយន្តប្រភេទហាយប្រ៊ីដនោះទេ។ អ្នកវិភាគបាននិយាយថា ចន្លោះប្រហោងនោះអាចមើលឃើញម៉ាកយីហោធំៗ ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD បន្តពង្រីកខ្លួននៅក្នុងតំបន់។

ក្រុមហ៊ុនផលិតមួយចំនួនក៏កំពុងផ្លាស់ប្តូរការផលិត និងការផ្គុំគ្រឿងរថយន្ត ទៅកាន់អឺរ៉ុបផងដែរដើម្បីកាត់បន្ថយថ្លៃដើមជុំវិញពន្ធគយដ៏ខ្ពស់នោះ។ អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ ខោនធើភ័ញ (Counterpoint Research) បានលើកឡើងថា ការនាំចេញរថយន្តហាយប្រ៊ីដរបស់ចិន ទៅកាន់អឺរ៉ុប នឹងកើនឡើង ២០% នៅឆ្នាំនេះ និងកាន់តែឡើងលឿននៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ពន្ធគយរបស់សហភាពអឺរ៉ុប រហូតដល់ ៤៥,៣% លើការនាំចូលរថយន្តអគ្គិសនី EV របស់ចិន បានចូលជាធរមាននៅចុងខែតុលា ដើម្បីប្រឆាំងនឹងអ្វីដែលគណៈកម្មការអឺរ៉ុបនិយាយថា ជាការឧបត្ថម្ភធនអយុត្តិធម៌ ដែលបានជួយបង្កើតសមត្ថភាពផលិតរថយន្ត EV ចំនួន ៣លានគ្រឿងក្នុងមួយឆ្នាំនៅប្រទេសចិន ដែលមានទំហំធំជាងទីផ្សារសហភាពអឺរ៉ុបទ្វេដង៕