ដូរ​ចូល​ភ្លាម​ប្អូនប្រុស Eden Hazard ស៊ុត​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Dortmund ឈ្នះ Ingolstadt ជុំ​ទី​២ អាល្លឺម៉ង់​ខាប់​

2021/10/27 07:25:50 pm        53

​បាល់ទាត់៖ ​ក្រុម Borussia Dortmund បាន​ឈានឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ហើយ​នៃ​ការប្រកួត​ពានរង្វាន់​អាល្លឺម៉ង់​ខាប់​រឺ DFB Pokal ក្រោយ​យកឈ្នះ​ក្រុម​បាត​តារាង​នៅ Bundesliga 2 Ingolstadt​។ ​​ឱកាស​ជាច្រើន​សំរាប់ Dortmund ដូចជា​នៅក្នុង​វគ្គ​ទី១ ដោយ Jude Bellingham តែ​បុក​នឹង​រ​បាទី ហើយ​ឈាន​ចូល​វគ្គ​ទី២ ការ​តែ​ត​បញ្ចូល​ទី​របស់ Steffen Tigges បុក​នឹង​រ​បាទី​ម្តងទៀត​។

​​ធ្វើ​អ្វី​មិនបាន Dortmund ក៏​ផ្លាស់ប្ដូរ​ខ្សែការពារ​ប៊ែ​ល​ហ្ស៊ិ​ក Thomas Meunier ចេញ​ជំនួស​វិញ​ដោយ Thorgan Hazard ដែល​ជា​ប្អូនប្រុស​បង្កើត​របស់ Eden Hazard​។ ​​ប្តូរ​ចូលមក​ភ្លាម​បានតែ ៩០វិនាទី​អតីត​កីឡាករ​របស់ Monchengladbach រូបនេះ​ក៏​បំបែក​ពងមាន់​បានសំរេច​នៅ​នាទី​ទី៧២ និង​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៨១ ដោយ​ពីរ​គ្រាប់​នេះ​អ្នក​បញ្ជូន​គឺ Julian Brandt​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Dortmund ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​អាល្លឺម៉ង់​ខាប់​ជាមួយនឹង​ក្រុម​ផ្សេងទៀត​ដែល​ឈ្នះ​យប់មិញ​រួមមាន Hertha Berlin, Leipzig, 1860 Munich, Hoffenheim, Freiburg, Hamburg និង Mainz 05​។​ ​យប់​នេះ​នឹងមាន​ការប្រកួត​បន្ថែម​ទៀត​ដូចជា Bayern Munich ទៅ​ទឹកដី Monchengladbach ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm