រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអាមេរិក លោក Tucker Carlson ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក មិនមានសង្រ្គាមជាផ្លូវការទេ ប៉ុន្តែសង្រ្គាមកូនកាត់មួយ កំពុងធ្វើប្រឆាំងនឹងទីក្រុងម៉ូស្គូ។
លោក បានកត់សម្គាល់ឃើញថា៖«ពិតមែនហើយ ជាផ្លូវការ យើងមិនមានសង្គ្រាមជាមួយគ្នាទេ។ ប៉ុន្តែអ្វីដែលកំពុងកើតឡើង នៅអ៊ុយក្រែនគឺថា អ្នកខ្លះហៅវាថា សង្រ្គាមកូនកាត់។ ខ្ញុំនឹងហៅវាថា សង្រ្គាមកូនកាត់ផងដែរ ប៉ុន្តែវាច្បាស់ណាស់ថា អ៊ុយក្រែននឹងមិនអាចធ្វើអ្វីដែលពួកគេកំពុងធ្វើអាវុធទំនើបរយៈចម្ងាយឆ្ងាយ ដោយគ្មានការចូលរួមផ្ទាល់ពីទាហានអាមេរិកឡើយ ហើយការធ្វើបែបនេះ គឺគ្រោះថ្នាក់ណាស់ និងពុំមានការសង្ស័យអំពីរឿងនេះឡើយ»។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ក្នុងការឆ្លើយតបនឹងសំណួរមួយថា ប្រសិនបើរុស្ស៊ី និងអាមេរិក កំពុងមានសង្រ្គាម៖«ខ្ញុំនឹងមិននិយាយដូច្នេះទេ ហើយក្នុងករណីណាក៏ដោយ នេះមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ ជាការពិត យើងចង់មានទំនាក់ទំនងធម្មតាជាមួយប្រទេសជិតខាងរបស់យើងទាំងអស់ ប៉ុន្តែជាទូទៅជាមួយប្រទេសទាំងអស់ ជាពិសេសជាមួយប្រទេសដ៏អស្ចារ្យ ដូចជាសហរដ្ឋអាមេរិក។
លោក ឡាវរ៉ូវ បានបន្ថែមថា៖«លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសម្តែងការគោរពម្តងហើយម្តងទៀតចំពោះប្រជាជនអាមេរិក សម្រាប់ប្រវត្តិសាស្ត្រអាមេរិក សមិទ្ធិផលរបស់អាមេរិក ក្នុងពិភពលោក ហើយយើងមិនឃើញហេតុផលណាមួយដែលរុស្ស៊ី និងសហរដ្ឋអាមេរិក មិនអាចសហការគ្នា ដើម្បីជាប្រយោជន៍ដល់សកលលោកនោះទេ»។