គណៈកម្មាធិការបោះឆ្នោតកូរ៉េខាងត្បូង ថ្កោលទោសការបញ្ជូនទ័ពថា ជាការបំពានរដ្ឋធម្មនុញ្ញ

2024/12/06 11:19:16 pm        49

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី៦ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាល ដែលបានបញ្ជូនទាហានទៅកាន់ការិយាល័យរបស់ខ្លួន កាលពីយប់ថ្ងៃទី៣ ខែធ្នូ គឺជាការបំពានដោយជាក់ស្ដែងលើរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតរបស់ប្រទេស ដោយប្តេជ្ញាចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកត្រូវទទួលខុសត្រូវ។

បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់របស់ទីភ្នាក់ងារ នាព្រឹកថ្ងៃទី៦ ខែធ្នូ នៅឯទីស្នាក់ការរបស់ខ្លួន ក្នុងទីក្រុង Gwacheon ខេត្ត Gyeonggi លោក Rho Tae-ak ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយរដ្ឋ បាននិយាយថា៖ «បន្ទាប់ពីច្បាប់អាជ្ញាសឹកបន្ទាន់ត្រូវបានប្រកាស កាលពីថ្ងៃទី៣ ខែធ្នូ កងកម្លាំងអនុវត្តច្បាប់អាជ្ញាសឹកប្រហែល ៣០០នាក់ បានសម្រុកចូលទៅក្នុងទីស្នាក់ការរបស់ NEC និងការិយាល័យផ្សេងទៀត»។

អមដោយការប្តេជ្ញាថា នឹងចាត់វិធានការចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងសកម្មភាពបែបនេះនោះ លោក Roh បានបន្ថែមថា៖ «ទាហានបានរឹបអូសទូរសព្ទរបស់មន្ត្រី ៥នាក់ បិទច្រកចូល និងខណ្ឌរបងជុំវិញបរិវេណតំបន់ ដោយកាន់កាប់ទីស្នាក់ការរយៈពេល ៣ម៉ោង និង២០នាទី។ ការគ្រប់គ្រង NEC ដែលជាអង្គការឯករាជ្យមួយ នៅក្រោមរដ្ឋធម្មនុញ្ញ គឺជាការបំពានយ៉ាងច្បាស់ក្រឡែតលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដទៃទៀត»។

គួររំលឹកថា ប្រធានាធិបតី លោក Yoon Suk Yeol នៅវេលាម៉ោងប្រហែល ១០:២៥នាទី យប់ថ្ងៃទី៣ ខែធ្នូ បានប្រកាសច្បាប់អាជ្ញាសឹកបន្ទាន់ ដោយលើកឡើងពីតម្រូវការ ដើម្បីការពារប្រទេសពីអ្វីដែលលោកហៅថា «កម្លាំងប្រឆាំងរដ្ឋ»។

លោកបានពង្រាយកងទ័ពទៅកាន់ទីស្នាក់ការ NEC រដ្ឋសភា និងបានចាត់វិធានការចាប់ខ្លួនគូអរិនយោបាយដ៏លេចធ្លោរបស់លោក ដោយរួមមានមេដឹកនាំរបស់គណបក្សប្រជាធិបតេយ្យកូរ៉េ ដែលជាគណបក្សប្រឆាំងដ៏ធំ គឺលោក Lee Jae-myung និងមេដឹកនាំគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាច គឺលោក Han Dong-hoon៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm