ធនាគារពិភពលោកប្រកាសផ្ដល់ជំនួយ ១០០ពាន់លានដុល្លារដល់ប្រទេសក្រីក្របំផុត នៅលើពិភពលោក

2024/12/06 11:24:06 pm        47

ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) បានប្រកាសថា ខ្លួនបានរៃអង្គាសប្រាក់បានជិត ២៤ពាន់លានដុល្លារ ដើម្បីផ្តល់ជាប្រាក់កម្ចី និងជំនួយដល់ប្រទេសក្រីក្របំផុតមួយចំនួនរបស់ពិភពលោកដែលចំនួននេះអាចប្រើ ដើម្បីបង្កើតកម្លាំងចំណាយសរុបជាទឹកប្រាក់ខ្ពស់បំផុត ១០០ពាន់លានដុល្លារ។

អ្នកនាំពាក្យរបស់ធនាគារពិភពលោក បានប្រាប់សារព័ត៌មាន AFP ថា ប្រទេសម្ចាស់ជំនួយ បានសន្យាផ្តល់ជំនួយចំនួន ២៣,៧ពាន់លានដុល្លារ ដើម្បីបំពេញជំនួយកម្ចីសម្បទានរបស់ធនាគារដែលត្រូវបានគេស្គាល់ថា ជាសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដោយនេះជាការកើនឡើងបន្តិចបន្តួចពីចំនួនប្រហែល ២៣,៥ពាន់លានដុល្លារ ដែលបានសន្យាដោយប្រទេសម្ចាស់ជំនួយ អំឡុងជុំរៃអង្គាសប្រាក់ចុងក្រោយ កាលពី ៣ឆ្នាំកន្លងទៅ។

ធនាគារអាចប្រើប្រាស់ប្រាក់នេះ ដើម្បីខ្ចីប្រាក់នៅលើទីផ្សារហិរញ្ញវត្ថុ ដោយអនុញ្ញាតឲ្យបង្កើនបរិមាណដែលបានលើកឡើងប្រហែល ៤ដង ដែលអាចបើកផ្លូវដល់ប្រាក់កម្ចី និងជំនួយថ្មីប្រហែល ១០០ពាន់លានដុល្លារ ដោយកើនឡើងពីចំនួន ៩៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។

ដោយសំដៅលើជុំផ្តល់មូលនិធិ IDA បច្ចុប្បន្ន សេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោក បានរៀបរាប់ថា៖ «យើងជឿជាក់ថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនៃការបំពេញបន្ថែម IDA21 នេះ គឺជាការបោះឆ្នោតនៃទំនុកចិត្ត និងការគាំទ្រពីម្ចាស់ជំនួយ និងអតិថិជន»។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដោយសំដៅទៅលើប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសិទ្ធិទទួលបានការគាំទ្រពី IDA លោក Ajay Banga ប្រមុខធនាគារពិភពលោក បានលើកឡើងថា៖ «មូលនិធិនេះ នឹងត្រូវបានបញ្ជូនទៅគាំទ្រដល់ប្រទេសចំនួន ៧៨ ដែលត្រូវការបំផុត»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm