នគរបាលអូស្ត្រាលីស៊ើបអង្កេតករណីសង្ស័យជាការដុត នៅវិហារជ្វីហ្វ ក្នុងទីក្រុង Melbourne

2024/12/06 11:49:17 pm        60

នគរបាលអូស្ត្រាលី បានឲ្យដឹងថា ខ្លួនជឿថា អគ្គិភ័យ នៅវិហារជ្វីហ្វ ក្នុងទីក្រុង Melbourne នាព្រឹកព្រលឹមថ្ងៃសុក្រ (ទី៦ ខែធ្នូ) នេះ គឺជាការដុតដោយចេតនាដែលអាចជាស្នាដៃរបស់ជនខិលខូចពាក់ម៉ាស់ ២នាក់ ដោយហេតុការណ៍នោះបណ្តាលឲ្យមនុស្សម្នាក់រងរបួស និងខូចខាតអគារយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រី លោក Anthony Albanese បានថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា មិនគួរមានទីកន្លែង សម្រាប់ការប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងប្រទេសអូស្ត្រាលីនោះទេ។

លោក Albanese បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «អំពើហិង្សា និងការបំភិតបំភ័យ និងការបំផ្លិចបំផ្លាញ នៅកន្លែងគោរពបូជា គឺជាទង្វើយង់ខ្នង។ ការវាយប្រហារនេះបានបង្កជាហានិភ័យដល់អាយុជីវិត ហើយមានគោលបំណងយ៉ាងច្បាស់ ដើម្បីបង្កើតការភ័យខ្លាច នៅក្នុងសហគមន៍»។ លោកបានAlbanese បានបន្ថែមថា នគរបាលប្រឆាំងភេរវកម្ម នឹងទាក់ទងជាមួយនគរបាលរដ្ឋ Victoria ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើហេតុការណ៍នេះ។

នគរបាលរដ្ឋ Victoria បានប្រាប់ឲ្យដឹងថា អ្នកគោរពបូជាម្នាក់ ដែលបានទៅដល់វិហារជ្វីហ្វ Adass Israel ដើម្បីធ្វើការអធិដ្ឋាន នាពេលព្រឹក បានសង្កេតឃើញមនុស្ស ២នាក់ដែលហាក់ដូចជាកំពុងពង្រាយសារធាតុបង្កចំហេះ នៅខាងក្នុងវិហារនេះ។

អ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ និងរថយន្តរាប់សិបគ្រឿង បានប្រញាប់ប្រញាល់ទៅកាន់វិហារជ្វីហ្វ នៅជាយក្រុង Ripponlea ភាគខាងត្បូងនៃទីក្រុង Melbourne វេលាម៉ោង ៤ព្រឹក ដើម្បីពន្លត់អគ្គិភ័យនោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm