កម្លាំងសន្តិសុខប៉ាឡេស្ទីន បានប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធ នៅតំបន់វេសបែង

2024/12/06 11:52:09 pm        89

ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅក្នុងទីក្រុង Jenin ភាគខាងជើងនៃតំបន់វេសបែង កាលពីថ្ងៃព្រហស្បតិ៍ រវាងក្រុមសកម្មប្រយុទ្ធ និងកងកម្លាំងសន្តិសុខប៉ាឡេស្ទីន បន្ទាប់ពីមានការលួចរថយន្តដែលជាកម្មសិទ្ធិរបស់អាជ្ញាធរប៉ាឡេស្ទីន។ នេះបើយោងតាមអ្នកសារព័ត៌មាន AFP នៅក្នុងទីក្រុងនេះ។

យោងតាមអ្នកសារព័ត៌មាននោះ បានឲ្យដឹងថា ការបាញ់គ្នាយ៉ាងខ្លាំងក្លា បានចាប់ផ្តើមនៅម៉ោង៩:៣០ យប់ (១៩:៣០ម៉ោងសកល) ហើយបានកើតឡើងបន្ទាប់ពីការដាក់ពង្រាយសមាជិកនៃកងកម្លាំងសន្តិសុខ នៅជុំវិញជំរំជនភៀសខ្លួន Jenin ដែលនៅជាប់នឹងទីក្រុងនេះ និងជាបន្ទាយរឹងមាំសម្រាប់ក្រុមប្រដាប់អាវុធ នៅក្នុងទឹកដីនេះដែរ។ 

សាក្សីបានរាយការណ៍ថា កងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានដាក់របាំងបិទផ្លូវលើផ្លូវនានាចេញពីជំរំ Jenin។

ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងក្រុង Jenin នៅពេលព្រឹកថ្ងៃ បន្ទាប់ពីក្រុមប្រដាប់អាវុធមួយក្រុមបានរឹបអូសរថយន្តពីរគ្រឿងដែលជាកម្មសិទ្ធិរបស់ PA និងបានដង្ហែតាមដងផ្លូវដោយគ្រវីទង់សាសនា    ឥស្លាមជីហាដ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឧត្តមសេនីយ៍ Anwar Rajab អ្នកនាំពាក្យរបស់កងកម្លាំងសន្តិសុខ បាននិយាយថា៖«ក្រុមជនក្រៅច្បាប់ បានបើកការបាញ់ប្រហារទៅលើទីស្នាក់ការកណ្តាលនៃសេវាសន្តិសុខ» និងបានលួចរថយន្តចំនួនពីរគ្រឿង។ លោកបាននិយាយថា កម្លាំងសន្តិសុខនឹង «យករថយន្តមកវិញ ហើយចាប់អ្នកណាដែលប្រព្រឹត្តអំពើនេះ ឲ្យទទួលខុសត្រូវ»។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        26
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        26
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm