ក្រុមបាតុករដែលដង្ហែរក្បួននៅក្រៅរដ្ឋសភា ទាមទារឲ្យចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol

2024/12/07 12:20:49 am        57

 ក្រុមបាតុករ បានជួបជុំគ្នានៅក្រៅរដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ ទាមទារឲ្យចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ក្រោយការប្រកាសច្បាប់អាជ្ញាសឹកកាលពីពេលកន្លងទៅរបស់លោក ។

 នៅក្នុងរដ្ឋសភា ក្រុមតំណាងរាស្រ្តប្រឆាំងបានជួបជុំគ្នា ពេលដែលពួកគេស្រែកពាក្យ “ចាប់ខ្លួនគាត់” ។

 នៅក្រៅអគាររដ្ឋសភា ស្ថិតក្នុងទីក្រុងសេអ៊ូល ក្រុមបាតុករនាំគ្នាឈរនៅលើជណ្តើរ ខណៈខាងក្នុងរដ្ឋសភា គណបក្សប្រឆាំងប៉ុនប៉ងចោទប្រកាន់លោក Yoon ដែលច្បាប់អាជ្ញាសឹករយៈពេល ៦ម៉ោងរបស់លោក បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេស និងបានធ្វើឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ៤ប្រចាំនៅអាស៊ីមួយនេះ ធ្លាក់ក្នុងភាពពុំច្បាស់លាស់ផ្នែកនយោបាយ ។ 

 ក្រុមបាតុករដែលនាំគ្នាដង្ហែក្បួនតវ៉ា បានចាត់ទុកចំណាត់ការរបស់លោក Yoon ដែលជាការប្រកាសច្បាប់អាជ្ញាសឹកលើកដំបូង ចាប់តាំងពីកូរ៉េខាងត្បូងផ្លាស់ប្តូរទៅជាលទ្ធិប្រជាធិបតេយ្យកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៨០នោះ ថាជារឿងឆ្កួតវង្វេង និងជារឿងដ៏គួរឲ្យអាម៉ាស់មុខបំផុតមួយ ។

 សម្រាប់អ្នកស្រី Mi-rye វ័យ ៦៤ឆ្នាំ ក្រឹត្យរយៈពេលខ្លីនេះ នាំមកនូវការចងចាំខ្មៅងងឹតពីអតីតកាលផ្តាច់ការដ៏ឈឺចាប់នៃការចាប់ខ្លួនទ្រង់ទ្រាយធំ និងការបំពានសិទ្ធិមនុស្ស ។

 អ្នកស្រីពុំអាចដេកបានទេ ដូច្នេះហើយអ្នកស្រីបានធ្វើដំណើរពីផ្ទះរបស់គាត់នៅទីក្រុង Paju ស្ថិតក្នុងខេត្ត Gyeonggi ជិតព្រំដែនកូរ៉េខាងជើង មកកាន់ទីក្រុងសេអ៊ូល ដើម្បីប្រយ័ត្នខ្លួន ។

 អ្នកស្រី Mi-rye រំឭកថា ក្រោយលោកឧត្តមសេនីយ៍កងទ័ព Chun Doo-hwan រឹបអូសអំណាចក្នុងរដ្ឋប្រហារ និងប្រកាសច្បាស់អាជ្ញាសឹកកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ពលរដ្ឋកូរ៉េខាងត្បូង រស់នៅក្រោមបំរាមគោចរដ៏តឹងរឹង ហើយអ្នករាល់គ្នាដែលបានចាប់ខ្លួនខាងក្រៅ ត្រូវបាននាំខ្លួនមកកាន់ជំរំកែប្រែឡើងវិញ Samcheong ។

 គួររំឭកថា ក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍កងទ័ព Chun Doo-hwan ក្រុមប្រឆាំង ត្រូវបានចាប់ខ្លួន សាកលវិទ្យាល័យបានបិទទ្វារ សកម្មភាពនយោបាយ ត្រូវបានហាមឃាត់ ហើយសារព័ត៌មាន ត្រូវបានបង្រ្កាប ។ មនុស្សជិត ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងឆ្នាំ ១៩៨០ ពេលដែលលោក Chun បញ្ជូនយោធាឲ្យទៅកម្ទេចបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ក្រុមនិស្សិត ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm