នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធីព្រឹកព្រលឹមរបស់វិទ្យុ Kossuth Radio ថា ប្រទេសរុស្ស៊ី បានពង្រឹងកាន់តែខ្លាំង អំឡុងពេលជម្លោះអ៊ុយក្រែន ខណៈដែលទីក្រុងគីវ បានចុះខ្សោយ ដោយសារអឺរ៉ុប ខ្វះមូលនិធិសម្រាប់គាំទ្រដល់ខ្លួន។
លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖«រុស្ស៊ីកាន់តែខ្លាំងឡើង ខណៈពេលដែលអ៊ុយក្រែន ចុះខ្សោយ។ នេះ បញ្ជាក់ថា អឺរ៉ុបក៏ខ្សោយដែរ យើងមិនមានលុយសម្រាប់សង្រ្គាមទេ»។ លោកបានសម្តែងក្តីសង្ឃឹមថា ជម្លោះនៅអ៊ុយក្រែន នឹងឈានដល់ទីបញ្ចប់។ លោក Orban ជឿជាក់ថា នៅពេលដែលវិបត្តិនេះ ត្រូវបានបញ្ចប់ វានឹងចាំបាច់ក្នុងការពិភាក្សាអំពីការបង្កើតប្រព័ន្ធសន្តិសុខឡើងវិញ នៅក្នុងទ្វីបអឺរ៉ុប។ លោក នាយករដ្ឋមន្ត្រី បានបន្ថែមថា៖«នៅពេលដែលសង្រ្គាមនេះ ត្រូវបានបញ្ចប់ មធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត យើងនឹងចាំបាច់ត្រូវដោះស្រាយបរិយាកាសសន្តិសុខអឺរ៉ុប»។
លោក៏បានបញ្ជាក់ផងដែរថា៖«វានឹងពិតជាមានការចរចាដ៏តឹងតែង និងរយៈពេលយូរ ប៉ុន្តែសម្រាប់ពេលនេះ ការផ្តោតសំជាខាន់ គឺសម្រេចបានបទឈប់បាញ់» នៅអ៊ុយក្រែន។