Arsenal និង Chelsea ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ Carabao Cup

2021/10/27 07:44:56 pm        90

​បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal និង​តោ​ខៀវ Chelsea បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Carabao Cup ក្រោយ​យកឈ្នះ​គូប្រកួត​រៀងខ្លួន​យប់មិញ​។ ​Arsenal បើកទ្វារ​កីឡដ្ឋាន Emirate ទទួល​ភ្ញៀវ Leeds United តែ​គ្រាប់​បាល់​ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី២ នាទី​ទី៥៥ ទើប​កីឡាករ​បម្រុង Callum Chambers តែ​ត​បញ្ចូល​ទី​នាំមុខ​។

​ក្រោយមក​អតីត​កីឡាករ​ដែល Leeds ធ្លាប់​ខ្ចី Eddie Nketiah ជា​អ្នកធានា​ជ័យជំនះ​ឱ្យ Arsenal នៅ​នាទី​ទី៦៩​។ ​សូមបញ្ជាក់ថា Arsenal មិនដែល​ឈ្នះ​ពាន Carabao Cup រឺ League Cup នេះ​តាំងពី​ឆ្នាំ១៩៩៣​។ ​​ក្រឡេក​មក​មួយគូ​ទៀត Chelsea បើកទ្វា​ផ្ទះ Stamford Bridge ទទួល Southampton​។ ​​ក្រុម​របស់លោក Thomas Tuchel រកបាន​គ្រាប់​នាំមុខ​នៅ​ចុង​វគ្គ​ទី១ នាទី​ទី៤៤ ដោយ​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Kai Havertz តែ Che Adams ក៏​តាម​ស្មើ​ឱ្យ Southampton វិញ​នៅ​ដើម​វគ្គ​ទី២ នាទី​ទី៤៧​។ ​​មិនមាន​ប្រែប្រួល​ទៀតឡើយ ១-១ នេះ​រក្សា​ដល់​ចប់ ៩០នាទី​។

​​ឈានដល់​វគ្គ ១១កាត់សេចក្តី Mason Mount និង Theo Walcott ស៊ុត​មិន​ចូល​ដូចគ្នា​មុនពេល​ដែល Willy Smallbone របស់ Southampton ក៏​ស៊ុត​មិន​ចូល​នៅ​គ្រាប់​ទី៤ ហើយ Reece James គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​ចុងក្រោយ​ឱ្យ Chelsea យកឈ្នះ Southampton នៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​នេះ ៤-៣​។ ​​មួយគូ​ទៀត​យប់មិញ​ក៏​ស្មើគ្នា​រវាង Queens Park Rangers និង Sunderland រហូតដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​ទើប Sunderland យកឈ្នះ ៣-១​។ ​​យប់​នេះ​នឹងមាន​ការប្រកួត​បន្តទៀត​រួមមាន Burnley ទទួល Spurs, Leicester City ទទួល Brighton, Preston ទទួល Liverpool, Stoke City ទទួល Brentford និង West Ham ទទួល Manchester City៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm