ក្រុមឧទ្ទាមស៊ីរីនៅក្នុងទីក្រុង Hama បាននាំគ្នាអបអរសាទរនៅតាមដងផ្លូវ ក្រោយដណ្តើមកាន់កាប់បានទីក្រុងមួយនេះ អំឡុងការរុលចូលដូចផ្លេកបន្ទោរបស់ពួកគេនៅទូទាំងតំបន់ភាគខាងជើងស៊ីរី ។
ក្រុមសកម្មប្រយុទ្ធមួយចំនួន ត្រូវបានគេមើលឃើញស្រែកច្រៀង និងស្រែកហ៊ោនៅក្នុងទីក្រុង Hama ខណៈពួកគេផ្សេងទៀតចុចស៊ីផ្លេរថយន្តពេលបើកឆ្លងកាត់ដងផ្លូវ ។
ចំណែកឯការអបអរសាទរជាមួយនឹងការបាញ់គ្រាប់កាំភ្លើង ត្រូវបានគេឮផងដែរនៅតំបន់ផ្សេងទៀតនៅក្នុងទីក្រុង Hama ហើយអ្នកស្រុក នាំគ្នាចេញមកមើល ។
កងទ័ពស៊ីរី បាននិយាយថា ពួកគេចាប់ផ្តើមដាក់ពង្រាយកងកម្លាំងឡើងវិញនៅក្រៅទីក្រុង Hama ដើម្បីការពារអាយុជីវិតជនស៊ីវិល ហើយនិងការពារការប្រយុទ្ធទីក្រុង ក្រោយការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា ។
ក្រោយលាក់ខ្លួននៅតាមខ្សែត្រៀមមុខអស់រយៈពេលជាច្រើនឆ្នាំ ក្រុមឧទ្ទាមបានរុលចូលសមរភូមិប្រយុទ្ធលឿនបំផុត ចាប់តាំងពីការបះបោរប្រឆាំងលោកប្រធានាធិបតី Assad ដែលធ្វើឲ្យវាក្លាយជាសង្រ្គាមស៊ីវិលកាលពីរយៈពេល ១៣ឆ្នាំមុន ។
ការដណ្តើមទីក្រុង Hama ធ្វើឲ្យពួកគេគ្រប់គ្រងបានទីក្រុងភាគកណ្តាលយុទ្ធសាស្រ្តមួយនេះ គឺជាទីក្រុងមួយដែលពួកគេពុំអាចដណ្តើមបានកាលពីមុននោះទេ ៕


