មនុស្សរាប់ពាន់នាក់ចូលរួមការជួបជុំគាំទ្រអឺរ៉ុប នៅរូម៉ានី មុនការបោះឆ្នោតប្រធានាធិបតីជុំទី២

2024/12/07 01:18:13 am        61

មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅរដ្ឋធានី Bucharest នៃប្រទេសរ៉ូម៉ានី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតប្រធានាធិបតីជុំទី២ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដែលអាចឃើញបេក្ខជនស្តាំនិយមជ្រុលដែលរិះគន់សហភាពអឺរ៉ុប (EU) ចាញ់បេក្ខជនកណ្តាលនិយម ដែលគាំទ្រអឺរ៉ុប។

ការបោះឆ្នោត នៅថ្ងៃទី៣ ខែធ្នូ គឺជាលើកចុងក្រោយ ក្នុងចំណោមការបោះឆ្នោតចំនួន ៣ ជាប់ៗគ្នា ដើម្បីជ្រើសរើសទាំងសមាជិកសភា និងប្រធានាធិបតីថ្មី នៅរ៉ូម៉ានី ដែលជាប្រទេសសមាជិករបស់ EU និងអង្គការណាតូ (NATO) ហើយជាការប្រកួតប្រជែង រវាងបេក្ខជនស្តាំនិយមជ្រុល លោក Calin Georgescu ដែលគាំទ្ររុស្ស៊ី ជាមួយមេដឹកនាំកណ្តាលនិយម លោកស្រី Elena Lasconi។

ជ័យជម្នះរបស់លោក Georgescu នឹងធ្វើឲ្យគោលនយោបាយគាំទ្រលោកខាងលិចរបស់រូម៉ានីដួលរលំ ដោយជំរុញឲ្យប្រទេសនេះកាន់តែខិតទៅជិតនឹងក្រុមនៃបណ្ដារដ្ឋនៅអឺរ៉ុបភាគកណ្តាល និងភាគខាងកើត ដែលមានអ្នកនយោបាយស្តាំនិយមជ្រុលដ៏មានឥទ្ធិពលគាំទ្ររុស្សី ក្នុងនោះរួមមានទាំងហុងគ្រី ស្លូវ៉ាគី និងអូទ្រីសផងដែរ។

បណ្ដាតន្ត្រីករ អ្នកដឹកភាពយន្ត តារាសម្ដែង និងសកម្មជនពលរដ្ឋរ៉ូម៉ានី បានបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះលោកស្រី Lasconi នៅឯកន្លែងប្រមូលផ្តុំ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅទីក្រុង Bucharest ដោយជំរុញអ្នកបោះឆ្នោតកុំធ្វើឲ្យប្រទេសនៅដាច់តែឯងពី EU និងអង្គការណាតូ។

នៅក្រោមសីតុណ្ហភាពត្រជាក់យ៉ាងខ្លាំង មនុស្សប្រហែល ៣.០០០នាក់ បាននាំគ្នាស្រែកថា «អឺរ៉ុប!» និង «គ្មានទេពួកហ្វាស៊ីសនិយម» ដោយកាន់បដាដែលសរសេរថា «លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់» និង «កូនចៅរបស់យើងនឹងមានសេរីភាព»។

គួរបញ្ជាក់ថា គណបក្សស្តាំនិយមជ្រុល ក៏ទទួលបានលទ្ធផលយ៉ាងល្អផងដែរ នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅប្រទេសរូម៉ានី ទោះបីជាគណបក្សប្រជាធិបតេយ្យសង្គម (Social Democrats) ដែលកំពុងកាន់អំណាច បានលេចឡើងជាក្រុមធំបំផុត និងសង្ឃឹមថា នឹងរួបរួមបង្កើតបានរដ្ឋាភិបាលចម្រុះដែលគាំទ្រសហភាពអឺរ៉ុបក៏ដោយ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm