អ៊ីតាលី៖ ទឹកជំនន់ដែលបណ្ដាលមកពីព្យុះដ៏មានឥទ្ធិពលបានជន់លិចទីក្រុង Sicilian នៃតំបន់ Catania បានសម្លាប់មនុស្ស ២នាក់។ ព្យុះដ៏ខ្លាំងក្លាបានវាយប្រហារប្រទេសអ៊ីតាលីភាគខាងត្បូងនៅថ្ងៃទី៣ កាលពីថ្ងៃអង្គារ ដែលបណ្ដាលឲ្យផ្លូវជាច្រើនត្រូវបានលិចទាំងស្រុងនៅតំបន់មួយចំនួននៃទីក្រុង Sicily។

ក្រុមមន្ត្រីព្យាករណ៍អាកាសធាតុនិយាយថា តំបន់ភាគខាងកើតទីក្រុង Sicily កំពុងត្រូវបានរងការប៉ះពាល់ដោយសារព្យុះសង្ឃរាមេឌីទែរ៉ាណេដែលគេស្គាល់ថាព្យុះ Medicane។ សាលារៀនត្រូវបានបិទកាលពីថ្ងៃចន្ទនៅក្នុងកោះ Sicily បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង មុនពេលផ្លូវនានាត្រូវទឹកជន់លិចមិនអាចធ្វើដំណើរបាន និងបង្កឲ្យមនុស្សជាច្រើនជាប់នៅក្នុងផ្ទះ។ ទីភ្នាក់ងារអាកាសធាតុបានព្រមានពីហានិភ័យធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយសារភ្លៀងធ្លាក់ខ្លាំង រន្ទះបាញ់ និងខ្យល់បក់បោកខ្លាំងនៅក្នុងតំបន់ទាំងនោះ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយកត្តាសកម្មភាពមនុស្ស កំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អាកាសធាតុ៕
អត្ថបទ៖ សុខមាន