កំពង់ធំ ៖ បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀនឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន១២រូបទឪតបានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿលើអតីតថ្នាក់ដឹកនាំរបស់ពួកគាត់ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់នោះ។
ទន្ទឹមនឹងជាមួយនឹងការប្រកាសផ្តាច់ខ្លួនពីអតីតគណបក្សជំទាស់នេះដែរ ពួកគាត់ក៏ បានប្រកាសថ្កោលទោសក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលតែងតែធ្វើការញុះញង់ អុចអាលប្រជាពលរដ្ឋជារឿយៗលើហេតុផលនោះហេតុផលនេះ ដើម្បីគាត់សង្កត់លើថ្នាក់ដឹកនាំរាជ រដ្ឋាភិបាលផងដែរ៕




