នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងបេរូត បានបង្ហាញការព្រួយបារម្ភរបស់ពួកគេចំពោះការឡើងកម្តៅភាពតានតឹងនៅក្នុងប្រទេសជិតខាងស៊ីរី ។
ពួកគេមួយចំនួន បានបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរលើប្រទេសលីបង់ ក្រោយការវាយប្រហារលឿនដូចផ្លេកបន្ទោរបស់ក្រុមឧទ្ទាមស៊ីរីនៅខេត្ត Aleppo កាលពីសប្តាហ៍មុន ។
លោក Mohammed Silin គឺជាពលរដ្ឋលីបង់មួយរូប និយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី មាននូវផលប៉ះពាល់ដល់ពួកយើងនៅទីនេះ វាមានផលប៉ះពាល់លើប្រទេសអ៊ីរ៉ាក់ផងដែរ ។
ចំណែកឯលោក Manal Sa'ada គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងបេរូត និយាយថា ពួកយើងតែងតែមានការជាប់ពាក់ព័ន្ធចំពោះអ្វីៗកំពុងកើតឡើងនៅក្នុងប្រទេសជិតខាងពួកយើង ។
លោកបន្តថា ដូចអ្វីដែលលោកបានដឹងអញ្ចឹង ប្រហែលជាឥឡូវពួកយើងត្រូវគាំទ្រស៊ីរីផងដែរ ។ ពួកយើងពុំដឹងថាតើពួកយើងត្រូវគាំទ្រស៊ីរីតាមវិធីណានោះទេ ប៉ុន្តែពួកយើងពិតជាខ្លាចខ្លាំងណាស់ថា រឿងមួយនេះ នឹងរីករាលមកដល់ពួកយើង ។
ប្រភពសន្តិសុខជាន់ខ្ពស់លីបង់ចំនួណ ២ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមប្រដាប់អាវុធហេសបូឡាលីបង់ បានបញ្ជូនកងម្លាំងត្រួតពិនិត្យមួយក្តាប់តូចរបស់ខ្លួនចេញពីប្រទេសលីបង់ទាំងយប់ ទៅកាន់ប្រទេសស៊ីរី ដើម្បីជួយការពារក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ពីការរឹបអូសបានទីក្រុងយុទ្ធសាស្រ្ត Homs ៕