រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមឃើញរូបសំណាកឪពុករបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad គឺលោក Hafez al-Assad ត្រូវបានគេផ្តួលទម្លាក់ចុះ ។
ហ្វូងមនុស្សត្រូវបានគេមើលឃើញនៅក្នុងទីក្រុង Hama ប្រទេសស៊ីរី នាំគ្នាស្រែកថា “ព្រះដ៏អស្ចារ្យ” ពេលដែលរូបសំណាក ត្រូវបានទាញចុះ ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ។
លោក Hafez al-Assad បានក្លាយជាប្រធានាធិបតីស៊ីរី ចាប់ពីឆ្នាំ ១៩៧១ រហូតដល់ការទទួលមរណភាពរបស់លោកនៅឆ្នាំ ២០០០ ។ លោកត្រូវបានបន្តវេនដោយកូនប្រុសរបស់លោក គឺលោក Bashar al-Assad ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងថតវីដេអូមួយនេះ ពីទីតាំងនៃរូបសំណាក តំបន់ជុំវិញ និងភ្លើងស្តុប ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប និងរូបភាពនៅតំបន់នោះ ។
រូបភាពវីដេអូឃ្លីបនេះដែរ ទំនងជាបានថតនៅយប់ថ្ងៃទី ៥ខែធ្នូ្ ម្សិលមិញ ស្របពេលរូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកជាច្រើនទៀត ឃើញកងកម្លាំងឧទ្ទាម ចូលទៅក្នុងទីក្រុង Hama នៅថ្ងៃនោះ ៕