ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង អញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់

2024/12/07 03:22:34 am        213

ពៅធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ ជំនួសលោក លី សុគន្ធី ដែលត្រូវចូលនិវត្តន៍ និងពិធីប្រគល់អនុក្រឹត្យតែងតាំង ជូនលោក លោកស្រីប្រធានមន្ទីរអប់រំយុវជននិងកីឡា មកពីបណ្តារាជធានីខេត្តចំនួន២១រូបផ្សេងទៀត ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ក់រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងអប់រំ ប្រធានមន្ទីរតាមបណ្តារាជធានីខេត្ត មន្ត្រីរាជការចំណុះមន្ទីរអប់រំខេត្ត ម រដ្ឋបាលក្រុងស្រុក និងលោកគ្រូអ្នកគ្រូជាច្រើនរូប ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ខូយ រីដា បានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍អំពីស្ថានភាពរបស់វិស័យអប់រំក្នុងខេត្តពោធិ៍សាត់ ។ បន្ទាប់ពីលោកស្រី នេត អង្គារតន៍ ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងអប់រំយុវជននិងកីឡា អានអនុក្រឹត្យ លេខ៩២២ អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការចំនួន២២រូប ជាប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីខេត្ត រួចមកឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បានអញ្ជើញប្រគល់អនុក្រឹត្យតែងតាំង និងត្រារបស់មន្ទីរជូនលោក លឹម វុទ្ធី ជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ និងប្រគល់អនុក្រឹត្យតែងតាំងជូនលោក លោកស្រីប្រធានមន្ទីរអប់រំយុវជននិងកីឡាមកពីរាជធានីខេត្តចំនួន២១រូប ព្រមទាំងបំពាក់មេដាយការងារជូនលោក លី សុគន្ធី អតីតប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ ។

លោក លឹម វុទ្ធី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលផ្តល់ទំនុកចិត្តនិងផ្តល់ឱកាស ប្រគល់តួនាទីភារកិច្ចជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ ហើយលោកសូមធ្វើការបេជ្ញាចូលរួមអភិវឌ្ឍមូលធនមនុស្សក្នុងយុគសម័យបរិវត្ត កម្មឌីជីថល ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងតួនាទីភារកិច្ចជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នឹងខិតខំស្វែងយល់ និងរៀនសូត្របន្ថែមទៀតនូវបទពិសោធន៍ការងារក្នុងការដឹកនាំអង្គភាព ពីសំណាក់ថ្នាក់ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ ក៏នឹងខិតខំបង្កើនគំនិតច្នៃ ប្រឌិតថ្មីៗបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍និងធ្វើឱ្យកាន់តែមានជំនឿចិត្តពីសំណាក់ក្រសួង ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បានថ្លែងអបអរសាទរលោកប្រធានមន្ទីរថ្មី និងសូមអបអរសាទរដល់លោក លោកស្រី ប្រធានមន្ទីររាជធានីខេត្តត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងឡើងវិញដំឡើងឋានៈស្មើនឹងប្រធាននាយកដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើកំណែទម្រង់មួយ គឺការបង្កើនឋានៈ ក៏ដូចជាតួនាទី របស់ប្រធានមន្ទីររាជធានីខេត្តឱ្យមានឋានៈខ្ពស់ជាងមុន ក្នុងគោលដៅពង្រឹងសមត្ថភាពការងារ និងជាការលើកទឹកចិត្តឱ្យមន្ទីរជុំវិញខេត្តអនុវត្តន៍នូវកម្មវិធីកំណែទម្រង់ជាពិសេសគឺ យុទ្ធសាស្ត្រយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលសម្រេចបវរធិបតីបានដាក់ចេញមួយឆ្នាំកន្លងមកនេះ ហើយក៏បានកំពុងតែអនុវត្តន៍ ។ ក្នុងនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានយកចិត្តទុកដាក់វិស័យអប់រំក្នុងខេត្តដោយបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍កសាង កែប្រែវិទ្យាល័យពោធិ៍សាត់ ឱ្យក្លាយទៅជាសលាគំរូនៅពេលអនាគត់ តាមរយៈការវាយតំលៃដោយក្រុមការងារក្រសួង ដែលមានសូចនាករឬស្តង់ដាចំនួន៥ គឺទី១.លទ្ធផលការសិក្សារបស់សិស្ស ទី២.ការបង្រៀននិងរៀន ទី៣. ការចូលរួមរបស់សហគមន៍ ទី៤.ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងទី៥.គណនេយ្យភាពរបស់សាលារៀន ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា តាមការតាមដាននិងចុះពិនិត្យដោយផ្ទាល់ ជាការពិតណាស់វិទ្យាល័យពោធិ៍សាត់ កំពុងតែត្រូវបានកែលម្អជាបន្តបន្ទាប់ មានទាំងការចូលរួមរបស់មាតាបិតា ការប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ការប្រឹងប្រែងរបស់សិស្សានុសិស្ស និងការពង្រឹងនូវការគ្រប់គ្រងរបស់នាយកសាលា និងការជួយគាំទ្រ ជ្រោមជ្រែងពីរដ្ឋបាលខេត្ត ហើយឯកឧត្តមបណ្ឌិតសភាចារ្យជឿរជាក់ថា វិទ្យាល័យពោធិ៍សាត់ នឹងអាចទទួលបានការវាយតំលៃក្លាយជាសាលាគំរូនៅពេលខាងមុខនេះ ៕ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm