ការីទេសចរណ៍រៀបចំលក់កញ្ចប់ទេសចរណ៍ ខណៈទេសចរណ៍វ៉ាក់សាំងនឹងត្រូវបើកតាមតំបន់ឆ្នេរ

2021/10/27 08:20:29 pm        811

ភ្នំពេញ ៖ ខណៈក្រសួងទេសចរណ៍ ប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង មកដល់ពេលនេះ មានក្រុមហ៊ុនការីទេសចរណ៍មួយចំនួន បានចាប់ផ្តើមសហការជាមួយដៃគូការីទេសចរណ៍ រៀបចំលក់កញ្ចប់ទេសចរវ៉ាក់សាំងក្នុងតំលៃពិសេស សម្រាប់ភ្ញៀវក្នុងស្រុក និងសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ចាប់ពីក្រោយខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បាន​ថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែតុលានេះថា សម្រាប់ការផ្សព្វផ្សាយលក់កញ្ចប់ខ្សែទស្សនកិច្ច​ដើរ​ទេស្សនា​នៅក្នុងប្រទេសកម្ពុជា នៅក្នុង​អំឡុងពេលនេះ ​គឺជាកញ្ចប់ទេសចរណ៍មានតំលៃពិសេស មាន​ការកញ្ចុះតំលៃសមរម្យនោះ ខណៈនៅ​ក្នុង​កញ្ចប់​ទេសចរណ៍នោះ មានបណ្តាសណ្ឋាគារធំៗ​ទំនើបៗនានា បានសហការជាមួយក្រុមហ៊ុនការីទេសចរណ៍ធ្វើការ​បញ្ចុះ​ថ្លៃ​ស្នាក់នៅពី៣០% ទៅ៤០% ​ហើយ​ភ្ញៀវ​ក៏​ទទួលបានការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍​ប្រណិតៗ​ច្រើន​កន្លែង មាន​ការ​អភិវឌ្ឍន៍ដោយរាជរដ្ឋាភិបាលជាមួយ​ នឹងដៃគូវិស័យឯកជននានាទៀត។

លោកស្រី ឆាយ សៀវលីន បន្តថា បច្ចុប្បន្នកញ្ចប់ទេសចរណ៍ដែលមានតំលៃពិសេសនោះ គឺមានទេសចរ​ជាតិ​អន្តរជាតិបានទិញ ​និងបន្តកក់ទុកត្រៀមដើរកម្សាន្តនៅថ្ងៃឈប់សំរាកនានា។

ដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរ​ជាតិ​ដែល​មានចាក់វ៉ាក់សាំងរួចហើយ គឺយើងកំពុងរៀបចំ​សហការជាមួយដៃគូនៅក្រៅ​ប្រទេស​ផ្សព្វ​ផ្សាយ​បើក​ដំណើរការ​លក់ ខណៈនៅក្នុងដំណាក់កាល​ដំបូង​នៃការបើកទទួលទេសចរវ៉ាក់សាំងសាកល្បងទៅទស្សនាខេត្តព្រះសីហនុ កោះរុង និងខេត្តកោះកុងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅនោះ ក៏​ជា​គោលដៅ​ទេសចរណ៍​ល្អ​ប្រណិត​របស់​កម្ពុជា​ផងដែរ។

លោកស្រី ប្រធានសមាគមន៍ CATA ថ្លែងថា សម្រាប់ប្រទេសដែលបណ្តាក្រុមហ៊ុន​ការីទេសចរណ៍​នៅកម្ពុជា សហការ​ផ្សព្វផ្សាយ​លក់កញ្ចប់ទេសចរណ៍ជាមួយដៃគូការីទេសចរណ៍នៅក្រៅប្រទេស ភាគច្រើនជាប្រទេស​ដែល​មាន​ជើង​យន្តហោះ ​ហោះហើរត្រង់មកកាន់កម្ពុជាដោយផ្ទាល់ ក្នុងនោះ​មានដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ប្រទេស​ចិន កូរ៉េ ជប៉ុនជាដើម ។​ដោយឡែកប្រទេស​ដែលមិនមានជើងហោះត្រង់មកកម្ពុជា គឺយើងត្រូវការពេលវេលា​ច្រើន​ ដើម្បី​ធ្វើការផ្សព្វផ្សាយ។

បើតាមលោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ទេសចរណ៍ ​ដឹកជញ្ជូន និង​មគ្គុទេស​ក៏ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍​ បានថ្លែងថា ជាក់ស្តែងបណ្តាក្រុមហ៊ុន​ការីទេសចរណ៍​គឺ​បានរៀបចំកញ្ចប់ទេសចរណ៍ខ្សែ​ទស្សនកិច្ច​តាំងពីយូរមកហើយ ​ហើយកញ្ចប់ខ្សែទស្សនកិច្ចនោះ បណ្តាក្រុមហ៊ុន​នានា​បានធ្វើការអភិវឌ្ឍន៍កែប្រែ​ជា​ប​​ន្តបន្ទាប់ តែមិនទាន់មានការផ្សព្វផ្សាយ​លក់​ទៅក្រៅប្រទេស ដោយសារកាលនោះរាជរដ្ឋាភិបាល​មិនទាន់​មាន​គោលការណ៍​បើក​ទេសចរណ៍​ផ្លូវការ ប៉ុន្តែចាប់ពីថ្ងៃស្អែកនេះតទៅ​ ក្រសួងនឹងធ្វើការផ្សព្វផ្សាយទៅបណ្តាក្រុមហ៊ុន​ការីទេសចរណ៍​ធ្វើការផ្សព្វផ្សាយទៅកាន់ដៃគូ ​និងអតិថិជនរបស់គាត់​ ខណៈរាជរដ្ឋាភិបាលបានធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​ផែន​ការយុទ្ធសាស្ត្រទទួលទេស​ចរណ៍វ៉ាក់សាំង ​និងវិធានការ​គោល​នយោបាយ​ជំរុញចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង​៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm