ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី នៅវត្តស្វាយពពែ

2024/12/07 08:12:31 pm        250

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​ចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជ​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងខួប​លើក​ទី៣៣​ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងខួបលើកទី២០ឆ្នាំ នៃ​ការ​បង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅក្នុង បរិវេណវត្តស្វាយពពែ ក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ ។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះ​មហា​សង្ឃ​រាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិក​សាក​លវិទ្យាល័យព្រះសីហ មុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះ​ករុណាព្រះមហាក្សត្រ សីហមុនី មានព្រះរាជ សុន្ទរកថាបញ្ជាក់ថា ក្រៅពីការអប់រំបណ្តុះបណ្តាល កិច្ចការ​មនុស្សធម៌ និងការផ្តល់កន្លែងស្នាក់នៅដល់សមណ និស្សិត និស្សិតខ្វះខាត ពុទ្ធិក​សាកល​វិទ្យាល័យព្រះសីហមុនីរាជា ក៏បានយកចិត្តទុកដាក់លើវិស័យសុខភាពសា ធារណៈ និង​មាន​ចក្ខុវិ​ស័យ​ជួយផ្តល់សេវាព្យាបាល និងថែទាំសុខភាពដល់សមណសិស្ស និស្សិត និងប្រជាពលរដ្ឋ ទូទៅ ដែលមានជីវភាពខ្វះខាត ដោយបង្កើតឱ្យមានប៉ុស្តិ៍សុខភាព នៅពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា។

សម្ដេចបញ្ជាក់ថា នាខែមករា ឆ្នាំ២០២៤ បានចាប់ផ្តើមរៀបចំជួសជុល និងកែលម្អអតីត​ទី​ចាត់​ការ​ទូទៅ គណៈសង្ឃនាយកគណៈធម្មយុត្ត បំពាក់បរិក្ខារវេជ្ជសាស្ត្រ រៀបចំរចនាសម្ព័ន្ធ បច្ចេក​ទេស និងលិខិត បទដ្ឋាននា នា ដើម្បីឱ្យប៉ុស្តិ៍សុខភាពមានលក្ខណៈត្រឹមត្រូវស្របតាមស្តង់ដា និង​មាន​ការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ រយៈពេលបីខែ ចាប់ពីខែសីហា ឆ្នាំ២០២៤ ប៉ុស្តិ៍​សុខភាព បានចំណាយថវិកាប្រមាណ១ម៉ឺន៥០០ដុល្លារ លើវេជ្ជ បណ្ឌិត និងគិលានុបដ្ឋាក ចំនួន​៥រូប ការទិញបរិក្ខារពេទ្យ និងថ្នាំពេទ្យបន្ថែម ។ ការបង្កើតប៉ុស្តិ៍សុខភាពនេះ បានចំ ណាយថវិកា ចំនួន១៥ម៉ឺន៩ពាន់ដុល្លារ និងមានបម្រើសេវាថែទាំសុខភាព និងព្យាបាលជម្ងឺផ្សេងៗ តាមស្តង់ដា បច្ចេក​ទេសត្រឹមត្រូវ ដោយរៀបចំឱ្យមានជាបន្ទប់ពិសោធន៍ បន្ទប់ថតកាំរស្មី អ៊ិច ពិនិត្យអេកូ វះកាត់តូច ពិគ្រោះជំងឺ ឱសថស្ថាន សម្រាកព្យាបាល សង្គ្រោះបឋម និងរថយន្តសង្គ្រោះបន្ទាន់ រួម​ទាំងរៀបចំជាផ្នែកសំខាន់ៗចំនួន៦ និង បំពាក់នូវបរិក្ខារតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ។

ជាមួយ​នឹង​ព្រះរាជ​បន្ទូ​លនាំ​មកនូ​វ​ព្រះរាជ​បណ្តាំ​ផ្ញើសួរ​សុខទុ​ក្ខ និង​សេចក្តី​នឹក​រឭក​ដ៏​ជ្រាល​ជ្រៅអំ​ពី​សម្តេច​ព្រះមហាក្សត្រី ព្រះររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច ព្រះ​អង្គ​ម្ចាស់ ព្រះអង្គម្ចាស់ ក្សត្រី អ្នកម្នាង ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រិយមិត្តបរទេស បងប្អូនជន​រួម​ជាតិ​ទាំង​អស់​ដែលបា​នអញ្ជើញមកចូលរួមក្នុងពេលនេះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង បានមាន​ព្រះរាជ​បន្ទូលកោតសរសើរថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី ដែលបានខិតខំអស់ពីព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការស្វែងរកមូលនិធិ សម្រាប់​កសាងរាជ សមិទ្ធផលផ្នែកសុខាភិបាលនៅតាមទីអារាម ដើម្បីថែទាំ និងព្យាបាល​ជំងឺ​ប្រគេន​ព្រះសង្ឃ និងជូនបងប្អូនប្រជា ពលរដ្ឋ ជាពិសេសប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នេះជាដើម ។

ព្រះអង្គ​ក៏បានកោតសរសើរដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារកិច្ចជួយសង្គ្រោះនិងពិនិត្យ ព្យាបាលអ្នកជំងឺបានល្អប្រសើរ។ ប៉ុស្តិ៍សុខភាពនេះ ពិតមែន​តែមានទំហំតូច ប៉ុន្តែក៏ មានកន្លែងស​ម្រាប់​ជួយស​ម្រាលប​ន្ទុក​ការងារ​នៃ​វិស័យ​សុខាភិបាល​បានមួយកម្រិត ដែលប្រជារាស្ត្រអាចទៅព្យា បាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ ។ បើមានជំងឺធ្ងន់ធ្ងរ គ្រូពេទ្យ អាចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែក នៅរាជធានី ឬមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យធំៗដទៃទៀត ដែលអាចធ្វើឱ្យសុខុមាលភាព និងជីវភាព ប្រជារាស្ត្រ បានធូរស្រាលមួយកម្រិតទៀត និងជួយសម្រាលបន្ទុករបស់រដ្ឋផងដែរ ក្រោមការ​ដឹក​នាំដ៏​ឆ្នើម​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ មុត សុទ្ធ

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm