ខ្សែការពារ Aston Villa, Matty Cash ទទួល​បាន​សញ្ជាតិ​ប៉ូឡូញ​ អាច​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជំរើសជាតិ​ប៉ូឡូញ​នៅ​ខែក្រោយ​

2021/10/27 09:50:48 pm        94

​បាល់ទាត់៖ ​ខ្សែការពារ Aston Villa, Matty Cash អាច​នឹង​បង្ហាញខ្លួន​លើកដំបូង​ឱ្យ​ក្រុម​ជំរើសជាតិ​ប៉ូឡូញ​នៅ​ខែក្រោយ​នេះ បន្ទាប់ពី​ទទួលបាន​សញ្ជាតិ​ប៉ូឡូញ​។ ​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​មាន​ដើមកំណើត​នៅ Berkshire អង់គ្លេស​តែ​ម្តាយ​របស់គេ​ជា​ជនជាតិ​ប៉ូឡូញ​។​ ​​Matty Cash បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា នេះ​ជា​ថ្ងៃ​ដ៏​សំខាន់ និង​មាន​មោទនភាព​មួយ​សំរាប់​រូបគេ និង​ក្រុមគ្រួសារ ហើយ​នេះ​គឺជា​ការប្រកួតប្រជែង​មួយទៀត​សំរាប់​គេ​។

​Matty Cash កាលពី​ខែកញ្ញា​ ឆ្នាំ២០២០ បាន​ផ្ទេរ​ពី Nottingham Forest ក្នុងតម្លៃ ១៦លាន​ផោន​ជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​។ ​​Cash បានបង្ហាញ​ខ្លួន ១០ប្រកួត​ឱ្យ Aston Villa រដូវ​កាល​នេះ និង​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់ខ្លួន​កាលពី​ខែកញ្ញា​កន្លងទៅ​ក្នុង​ជ័យជំនះ ៣-០ លើ Everton នៅ English Premier League​។​ ​​ដោយឡែក​សំរាប់​ក្រុម​ជំរើសជាតិ​ប៉ូឡូញ​កំពុង​ឈរ​លេខ២ ក្នុង​ពូ​ល​នៃ​វគ្គ​ជំ​រុះ World Cup តំបន់​អឺរ៉ុប​តាម​ពីក្រោយ​អង់គ្លេស​។ ​ខែក្រោយ​នេះ​ប៉ូឡូញ​នឹងត្រូវ​ជួប​ជាមួយ​អង់​ដូ​រ៉ា​នៅ​ថ្ងៃទី១២ ខែវិច្ឆិកា មុន​ទទួល​ហុង​គ្រី​ថ្ងៃទី១៥៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        86
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        414
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        501

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm