កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកបាទី ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយបាញ់បោះសេរី៧១គ្រាប់ ផ្អើលសមត្ថកិច្ច និង អ្នកស្រុកបាទី ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១ជាងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
នគរបាលប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer ។ ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ ដោយសារជនសង្ស័យខឹងសង្សារបែកចិត្ត ។
នគរបាលស្រុកបាទីបញ្ជាក់ថា ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី ៕ តារាវុទ្ធី
