អាមេរិក៖ ព្យុះដ៏មានឥទ្ធិពលបានបោះពួយទៅកាន់តំបន់ភាគខាងត្បូងរដ្ឋ California សហរដ្ឋអាមេរិក បន្ទាប់ពីទឹកជំនន់ជន់លិចផ្លូវហាយវ៉េ ផ្ដួលរំលំដើមឈើ កាត់ផ្ដាច់ថាមពលអគ្គិសនីអតិថិជន ៣៨០,០០០ផ្ទះ និងបណ្ដាលឲ្យមានល្បាប់ហូរចាក់នៅក្នុងតំបន់មួយចំនួន ដែលធ្លាប់មានភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគខាងជើងនៃរដ្ឋនេះ។

ព្យុះនេះក៏បានវាយប្រហារតំបន់ Santa Cruz ផងដែរដែលតំបន់នេះធ្លាប់ត្រូវបានរងការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ ដែលបណ្ដាលឲ្យមានក្ដីបារម្ភថាអាចនឹងកើតមានបំណាក់ដី និងជំរុញឲ្យចេញបញ្ជាជម្លៀសប្រជាពលរដ្ឋ។ ទឹកជំនន់ត្រូវគេរាយកការណ៍ថា បានជន់លិចនៅទូទាំងតំបន់ឆកសមុទ្រ San Francisco។ ទីក្រុង Sacramento បានកត់ត្រាកម្រិតទឹកភ្លៀងក្នុងរយៈពេលតែមួយថ្ងៃដល់ទៅជិត ១៤សង់ទីម៉ែត្រ ខណៈដែលទីក្រុង San Francisco ទទួលរងកម្រិតទឹកភ្លៀងកម្ពស់ជាង ១០សង់ទីម៉ែត្រ៕
អត្ថបទ៖ សុខមាន